ព័ត៌មានអន្ដរជាតិ
ទិវាជ័យជម្នះរុស្ស៊ីឆ្នាំនេះ ប្រារព្ធធ្វើឡើងទាំងមានភាពភ័យខ្លាច ផ្នែកសន្តិសុខ
ប្រទេសរុស្ស៊ី នឹងរៀបចំក្បួនដង្ហែទិវាជ័យជម្នះប្រចាំឆ្នាំរបស់ខ្លួនលើទីលានក្រហម នៅថ្ងៃអង្គារទី៩ខែឧសភា ចំពេលមានការរឹតបន្តឹងសន្តិសុខ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក រួមទាំងនៅលើវិមានក្រឹមឡាំង ដែលជានិមិត្តរូបនៃរដ្ឋរុស្ស៊ីផងដែរ។

ទិវាជ័យជម្នះ គឺជាខួបដ៏សំខាន់មួយសម្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដែលជារឿយៗតែងតែរំលឹកអំពីស្មារតី និងការលះបង់ដែលជួយសហភាពសូវៀតកម្ចាត់ពួកណាស៊ីអាល្លឺម៉ង់នៅឆ្នាំ១៩៤៥ ដើម្បីជំរុញស្មារតីស្នេហាជាតិរបស់ប្រជាជនរុស្ស៊ី ជាពិសេសចាប់តាំងពីការចាប់ផ្តើមនូវអ្វីដែលលោកហៅថា “ប្រតិបត្តិការយោធាពិសេស” ក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២២។
ប៉ុន្តែតំបន់មួយចំនួនក្នុងប្រទេសរុស្ស៊ី មិនបានរៀបចំពិធីនេះជាធំដុំអ្វីនោះទេ ដោយលើកឡើងពីក្តីព្រួយបារម្ភថា ពួកគេអាចត្រូវបានកំណត់គោលដៅដោយអ៊ុយក្រែន ហើយនៅទីក្រុងមូស្គូ ក៏ហាក់ដូចជាមានយោធា និងការបង្ហាញសព្វាវុធយោធាតិចជាងមុនផងដែរ។

ការព្រួយបារម្ភអំពីសន្តិសុខរបស់ជនជាតិរុស្ស៊ី បានកើនឡើងខ្លាំងនៅសប្តាហ៍មុន បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក សំដៅលើឃ្លាំងផ្ទុកប្រេងឥន្ធនៈ និងរថភ្លើងដឹកទំនិញ ខណៈកាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ផងដែរនូវការបំផ្ទុះជាច្រើនយប់ នៅទូទាំងតំបន់គ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី។
ការិយាល័យរបស់លោក ពូទីន បានភ្ជាប់នូវអ្វីដែលហៅថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកភេរវករលើវិមានក្រឹមឡាំង នៅព្រឹកព្រលឹមថ្ងៃទី៣ឧសភា ទៅនឹងក្បួនដង្ហែទិវាជ័យជម្នះនេះ។ ការិយាល័យ បានចាត់ទុកការវាយប្រហារនោះ ថាជាការប៉ុនប៉ងធ្វើឃាតលោកពូទីន ប៉ុន្តែការចោទប្រកាន់នេះត្រូវបានអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចច្រានចោល។

ទីក្រុងមូស្គូក៏បានស្តីបន្ទោសទីក្រុងកៀវនិងលោកខាងលិច ចំពោះការបំផ្ទុះគ្រាប់បែកក្នុងរថយន្តកាលពីថ្ងៃសៅរ៍ ដែលបណ្តាលឲ្យអ្នកនិពន្ធជាតិនិយមរុស្ស៊ីដ៏ល្បីឈ្មោះ Zakhar Prilepin រងរបួសផងដែរ។
គួរបញ្ជាក់ថា ខួបទិវាជ័យជម្នះឆ្នាំនេះ កើតឡើងចំពេលដែលរុស្ស៊ីមានទាហានស្លាប់កាន់តែច្រើនក្នុងសង្រ្គាមអ៊ុយក្រែន ដែលឥឡូវបានឈានចូលដល់ខែទី១៥ហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មកដឹងទំហំទីលានក្រហមដែលលោក ពូទីន ថ្លែងសុន្ទរកថាក្នុងទិវាជ័យជម្នះ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


