KPT+
នាឡិកា Rolex ដែលបុរសម្នាក់ទិញក្នុងតម្លៃ ៨៨ ដុល្លារអាចលក់បានជាង ៥ ម៉ឺនដុល្លារក្នុងការដេញថ្លៃ
នាឡិកាដៃមួយគ្រឿងដែលទិញក្នុងឆ្នាំ ១៩៦៤ ក្រោមតម្លៃ ៧០ ផោន (៨៨.៣៤ ដុល្លារ) អាចនឹងលក់បាន ៤៥,០០០ ផោន (៥៦,៨១២.៥០ ដុល្លារ) ក្នុងការដេញថ្លៃសប្ដាហ៍នេះ ។

នាឡិកា Rolex Submariner ខាងលើមានម្ចាស់ដើមឈ្មោះ Simon Barnett ជាអ្នកមុជទឹកប្រចាំឧទ្ធម្ភាគចក្រជួយសង្គ្រោះនៅក្នុង Royal Navy ដែលទទួលមរណភាពកាលពីឆ្នាំ ២០១៩ ។
បច្ចុប្បន្នកូនប្រុសរបស់គាត់ឈ្មោះ Pete Barnett កំពុងដាក់ដេញថ្លៃនាឡិកានោះ ហើយនិយាយថា “ពីមុននាឡិកា Rolex Submariner គឺជាឧបករណ៍ចាំបាច់ មិនមែនពាក់ដើម្បីលម្អដូចឥលូវទេ” ។ លោក Pete បន្ត “នាឡិកានេះមានតម្លៃណាស់ព្រោះធ្លាប់ជាវត្ថុសំខាន់របស់ឪពុកខ្ញុំសម្រាប់ធ្វើការ” ។

គួរបន្ថែមថាលោក Simon Barnett មានបទពិសោធន៍ចូលរួមក្នុងបេសកកម្មជួយសង្គ្រោះជាច្រើន ពិសេសឆ្នាំ ១៩៦៧ គាត់ស្ទើរតែបាត់បង់ជីវិតនៅពេលព្យាយាមជួយសង្គ្រោះអ្នកបើកឧទ្ធម្ភាគចក្រកងទ័ពជើងទឹកដែលបានធ្លាក់នៅសមុទ្រមេឌីទែរ៉ាណេ ។
ចំណែកនាឡិកាវិញនឹងដាក់ដេញថ្លៃក្នុងថ្ងៃព្រហស្បតិ៍ ស្អែកនេះដោយ TW Gaze ជាមួយតម្លៃរំពឹងទុកពី ៣៧,៨៧៥ ដុល្លារទៅ ៥៦,៨១២.៥០ ដុល្លារ ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


