Connect with us

ព័ត៌មានអន្ដរជាតិ

ចិន លក់បំណុលរតនាគារ អាមេរិក ដើម្បីយកលុយបង្កើនទុនបម្រុងមាស

បានផុស

នៅ

ស្របពេលដែលបញ្ហាបំណុលអតិបរមារបស់អាមេរិកកំពុងតែស្វែងរកដំណោះស្រាយ រួមទាំងនិន្នាការប្រាក់ដុល្លារ កំពុងតែឈានទៅរកការធ្លាក់ចុះផងដែរនោះ នាំឲ្យប្រទេសចិន​ជំរុញការលក់បំណុលរតនាគារអាមេរិកដែលខ្លួនមាន ហើយយកលុយនោះ​ទៅបង្កើនទុនបម្រុងមាសជំនួសវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្យាយាមលក់បំណុលអាមេរិកដែលចិនមាននៅពេលនេះគឺ​ ចំពេលអាមេរិកមានអត្រាការប្រាក់ដុល្លារ​ខ្ពស់ និងស្ថានភាព​អន្តរជាតិមិនសូវជាស្រួលប៉ុន្មាន​ផង ដោយវាងាយនឹងបង្កជាប​ញ្ហា ទើបរដ្ឋាភិបាលលចិនសម្រេចយកលុយទាំង​នោះ​ទៅទិញមាសបង្កើនទុនបម្រុងទុកវិញ ។

តាមទិន្នន័យរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកដែលបានចេញផ្សាយនៅក្នុងខែមីនាបង្ហាញថា ការកាន់កាប់បំណុលរតនាគាររបស់ចិនបានធ្លាក់ចុះដល់ ៨៥៩.៤ ពាន់លានដុល្លារក្នុងខែមករា ឆ្នាំ២០២៣ ដែលធ្លាក់ចុះរយៈពេល ៦ ខែជាប់គ្នា ។

ដោយឡែក ចំពោះប្រទេសយក្សសេដ្ឋកិច្ចអាស៊ីមួយនេះ ​បច្ចុប្បន្នមានមាសចំនួន ៦៦.៧៦ លានអោន ស្មើ ២,០៨៦ តោន​ ដោយកើនឡើង ២៦ ម៉ឺនអោនកាលពីខែមុន ។ តាមរយៈតួលេខផ្លូវការដែលបង្ហាញកាលពីមុនបានឲ្យដឹងថា ចន្លោះខែកញ្ញា ឆ្នាំ២០១៩ ដល់តុលា ឆ្នាំ២០២២ ទុនបម្រុងមាសរបស់ប្រទេសចិននៅតែមិនផ្លាស់ប្តូរ ហើយមានតែខែវិច្ឆិកា ឆ្នាំ ២០២២ ប៉ុណ្ណោះដែលក្រុងប៉េកាំងចាប់ផ្តើមបង្កើនមាសរបស់ខ្លួន ។

គួរបញ្ជាក់ថា មាសគឺជាទុនបម្រុងមានសុវត្ថិភាពបំផុត និងជាជម្រើសល្អសម្រាប់វិនិយោគិន ហើយក្រៅពីចិន ប្រទេសផ្សេង​ៗទៀតក៏ព្យាយាមបង្កើនទុនបម្រុងមាសផងដែរ ។ តាមទិន្នន័យពីក្រុមប្រឹក្សាមាសពិភពលោកបានបង្ហាញថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ ធនាគារកណ្តាលពិភពលោកបានបង្កើនការកាន់កាប់មាសសរុបចំនួន ២២៨ តោន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព ៖​ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ វិនាទី មុន

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក-ចិន ទល់​មុខ​គ្នា​ដោះស្រាយ​ភាព​តានតឹង​ម្ដង​ទៀត ក្រោយ​​ជំនួប​នៅ​កម្ពុជា

ព័ត៌មានជាតិ៧ នាទី មុន

ប្រតិភូយោធាកម្ពុជា ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ បានចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី នៅសិង្ហបុរី  

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

តើលោក ត្រាំ អាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបានទេ ក្រោយត្រូវកាត់ទោស?

ព័ត៌មានជាតិ២៧ នាទី មុន

អភិបាលខេត្តកោះកុង ហាមមន្ត្រី ដាច់ខាតមិនត្រូវគេចវេះការធ្វើតេស្តរកសារធាតុញៀន

ជីវិតកម្សាន្ដ៣៣ នាទី មុន

តុលាការសម្រេចយល់ព្រមលើសំណើសុំដីការបស់ Min Hee Jin ប្រឆាំងនឹងផលិតកម្ម HYBE

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២១ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២១ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម