KPT+
មនុស្ស ៨ នាក់ ក្លាយជាសេដ្ឋីដោយសារទិញរបស់ជជុះ
ការទិញរបស់ជជុះអាចជួយសន្សំប្រាក់ និងទទួលបានវត្ថុប្លែកៗជាច្រើនក្នុងតម្លៃថោក ប៉ុន្តែនឹកស្មានមិនដល់សោះថាមានមនុស្សសំណាងខ្លះក្លាយជាសេដ្ឋីដោយសារតែរបស់ជជុះដូចជា៖
១. Laura Stouffer
អ្នកស្រី Laura ជាអ្នកទិញ-លក់គំនូរម្នាក់ គាត់បានទិញរូបគំនូរមួយផ្ទាំងដ៏ចាស់ប្រហែលតាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៨៨០ ក្រោមតម្លៃ ២-៣ ដុល្លារ នៅហាងទំនិញជជុះមួយក្នុង Summerville រដ្ឋ Carolina ខាងត្បូង កាលពីឆ្នាំ ២០០៧ តាមពិតគំនូរនេះគឺជាផ្ទាំងរូបភាពឆ្នាំ ១៩៣០ ដែលមានតម្លៃប្រហែល ២ ម៉ឺនដុល្លារឯណោះ ។

២. Sean និង Rikki MacEvoy (ប្ដី-ប្រពន្ធ)
ក្នុងឆ្នាំ ២០១៤ Sean និង Rikki MacEvoy បានទិញអាវក្រៅ West Point មួយនៅហាងជជុះ Goodwill ក្រោមតម្លៃ ៥៨ សេន ដោយសង្ឃឹមថានឹងដាក់លក់វិញជាអាវបុរាណ ដោយសារតែសភាពចាស់ពេក អ្នកស្រី Rikki សម្រេចចិត្តជួសជុលវាសម្រាប់ឲ្យប្ដីពាក់វិញ ។ ថ្ងៃមួយអ្នកទាំងពីរកំពុងមើលវីដេអូឯកសារស្ដីពីគ្រូបង្វឹកបាល់ទាត់ដ៏ល្បីល្បាញម្នាក់ឈ្មោះ Vince Lombardi ក៏សង្កេតឃើញគាត់ពាក់អាវដូចគ្នាបេះដាក់ ទើបដឹងថាជាអាវតែមួយព្រោះមានឈ្មោះម្ចាស់លើនោះតែម្ដង ហើយលក់ចេញក្រោមតម្លៃ ៤៣,០២០ ដុល្លារ ។

៣. ស្ត្រីនៅទីក្រុង Philadelphia
ស្ត្រីម្នាក់ (មិនបញ្ចេញឈ្មោះ) បានទិញខ្សែកមួយខ្សែនៅផ្សារក្រោមតម្លៃ ១៥ ដុល្លារក្នុងឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៨ នាងបានពាក់វាដើម្បីចូលរួមការតាំងពិព័រណ៍ Alexander Calder នៅសារមន្ទីរ Philadelphia ។ ស្ត្រីនោះសង្កេតឃើញថា ខ្សែករបស់ខ្លួនមានលក្ខណៈស្រដៀងខ្សែកអ្នកផ្សេងទៀតទើបគាត់ធ្វើការត្រួតពិនិត្យឲ្យអស់មន្ទិលហើយរកឃើញថាវាជារបស់ពិតមានតម្លៃដល់ទៅ ៣០ ម៉ឺនដុល្លារ ។

៤. Michael Sparks
កាលពីឆ្នាំ ២០០៦ លោក Michael បានទិញឯកសារមួយច្បាប់នៅហាងជជុះក្នុងទីក្រុង Nashville នៃរដ្ឋ Tennessee ក្រោមតម្លៃ ២.៤៨ ដុល្លារ ។ ដោយភាពងឿងឆ្ងល់ គាត់ក៏បានស្រាវជ្រាវបន្ថែមពីវា លទ្ធផលបង្ហាញថានោះជាឯកសារមួយក្នុងចំណោមឯកសារ ២០០ ច្បាប់របស់ John Quincy Adams ដែលចងក្រងឡើងតាំងពីឆ្នាំ ១៨២០ មកម្ល៉េះ ។ លោក Michael លក់ឯកសារនោះក្នុងតម្លៃ ៤៧៧,៦៥០ ដុល្លារ ប៉ុន្តែគេទើបតែរកឃើញវាបាន ៣៦ ច្បាប់ប៉ុណ្ណោះ ។

៥. អ្នកចូលចិត្តវត្ថុបុរាណអាថ៌កំបាំង
មនុស្សម្នាក់បានដេញថ្លៃប៉ាន់តែតម្លៃ ២០ ដុល្លារមួយគ្រាប់ពីទីក្រុង Lincolnshire នៃប្រទេសអង់គ្លេស ការពិតវាជាស្នាដៃរបស់ជាងស្មូនដ៏ល្បីល្បាញឈ្មោះ John Bartlam ដូច្នេះតម្លៃពិតរបស់វាគឺខ្ពស់ទៅដល់ ៨០៦,០០០ ដុល្លារ ។

៦. Randy Guijarro
ក្នុងឆ្នាំ ២០១០ លោក Randy Guijarro បានទិញរូបថតមួយសន្លឹកតម្លៃ ១ ដុល្លារដែលជារូបក្មេងប្រុស Billy កំពុងលេង croquet ។ រូបនេះមានតែពីរសន្លឹកប៉ុណ្ណោះលើលោក ហើយត្រូវគេឲ្យតម្លៃ ៥ លានដុល្លារឯណោះ ។

៧. Teri Horton

Teri Horton បានទិញគំនូរបុរាណមួយក្រោមតម្លៃ ៥ ដុល្លារសម្រាប់ជាកាដូជូនមិត្តរបស់គាត់ ដោយសារតែមិនសូវចង់បានទើបគេប្រគល់ឲ្យវិញ ។ ពេល Teri ដាក់គំនូរលក់ មានគ្រូសិល្បៈម្នាក់មកសួរនាំទើបបែកធ្លាយ ហើយមានអ្នកឲ្យតម្លៃ ៩ លានដុល្លារ ប៉ុន្តែ Teri មិនព្រមឡើយ អ្នកស្រីទុកលក់ក្រោមតម្លៃ ៥០ លានដុល្លារដូចគេប៉ាន់ស្មាន ៕
ចុចអាន ៖ វត្ថុ ៥ នេះប្រែវាសនាមនុស្សពីក្រតោកយ៉ាក ទៅអ្នកមានទាំងមិនដឹងខ្លួន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ