Connect with us

KPT+

ក្មេងស្រីអាមេរិកម្នាក់រើសបានពេជ្រជិត ៣ ការ៉ាត់នៅឧទ្យានរដ្ឋ Arkansas

បានផុស

នៅ

ក្មេងស្រីអាមេរិកឈ្មោះ Aspen Brown អាយុ ៧ ឆ្នាំរើសបានពេជ្រទំហំ ២.៩៥ ការ៉ាត់ ពណ៌ត្នោតមួយគ្រាប់ ខណៈពេលប្រារព្ធពិធីខួបកំណើតនៅឧទ្យាន Crater of Diamonds កាលពីថ្ងៃទី១ ខែកញ្ញា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមឧទ្យាន Crater of Diamonds បានឲ្យដឹងថា ការរកឃើញនេះកើតឡើង បន្ទាប់ពីការបញ្ចប់គម្រោងជីកកកាយនៅឧទ្យានមួយនេះ ហើយនេះក៏មិនមែនជារឿងថ្មីនោះទេដែលមានអ្នករើសបានពេជ្រនៅឧទ្យាននេះ ខណៈពេជ្រដែលគេរើសបានធំបំផុតនៅឧទ្យានកាលពីខែមីនាមានទំហំ ៣.២៩ ការ៉ាត់ ។

ឧទ្យាន Crater of Diamonds ជាកន្លែងតែមួយគត់នៅក្នុងពិភពលោក ដែលសាធារណជនអាចរើសបានពេជ្រពីប្រភពដើមផ្សេងៗគ្នា ។ ក្រៅពីពេជ្រ អ្នកអាចរើសបានថ្ម រ៉ែ និងត្បូងធម្មជាតិផងដែរ ។

បើគិតពីឆ្នាំ ១៩៧២ មក គេរើសបានពេជ្រជាង ៣៥ ០០០ គ្រាប់ នៅឧទ្យាន Crater នោះ ។ ចំណែកឯត្បូងពេជ្រធំបំផុតមានទំហំដល់ទៅ ៤០.២៣ ការ៉ាត់ឯណោះ ហើយត្រូវគេរើសបានកាលពីឆ្នាំ ១៩២៤ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ people

ចុចអាន៖ មនុស្ស ៨ នាក់ ក្លាយជាសេដ្ឋីដោយសារទិញរបស់ជជុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម