កីឡា
ថៃចេញសារសូមទោស និងបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធរកការពិតជាបន្ទាន់
សមាគមកីឡាបាល់ទាត់ថៃ បានចេញសេចក្តីថ្លែងការណ៍នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធទៅនឹងហេតុការណ៍នៃការប៉ះទង្គិចគ្នាក្នុងការប្រកួតវគ្គផ្តាច់ព្រត្រ កីឡាស៊ីហ្គេម លើកទី៣២ រវាងក្រុម U-22 ថៃ ជាមួយក្រុម U-22 ឥណ្ឌូនេសុី កាលពីយប់មិញដោយបាន ដោយបានសម្តែងការសោកស្តាយ និងសូមទោសចំពោះហេតុការណ៍នេះ។

សមាគមបាល់ទាត់ថៃ បានបញ្ជាក់ថា នៅពេលប្រតិភូ និងក្រុមកីឡាកររបស់ខ្លួនវិលត្រលប់មកដល់ប្រទេសថៃវិញនឹងបង្កើតគណៈកម្មការត្រួតពិនិត្យលើករណីនេះ ដើម្បីដាក់ពិន័យជាដាច់ខាត និងដោយគ្មានការលើកលែងចំពោះជនណាដែលបានប្រព្រឹត្តកំហុស
លើសពីនេះថៃនឹងផ្ញើនូវលិខិតសូមអភ័យទោសជាផ្លូវការដល់បណ្តាភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

សមាគមបាល់ទាត់ថៃ បានសង្កត់ធ្ងន់ទៀតថា ការឈ្នះមេដាយប្រាក់ មិនមានជាគោលដៅដែលថៃចង់បាន ប៉ុន្តែអ្វីៗត្រូវតែធ្វើឡើងដោយស្មារតីកីឡាពោលគឺតែងតែមានអ្នកឈ្នះ និងអ្នកចាញ់ជារឿងធម្មតា។
លើសពីនេះ សេចក្តីថ្លែងការណ៍បានលើកឡើងថា ក្រុមការងារគ្រូបង្វឹកត្រូវតែបំពេញការងារដោយសតិសម្បជញ្ញៈក្នុងនាមជាតំណាងប្រជាជាតិថៃ ដូចនេះត្រូវមានភាពអត់ធ្មត់ និងមានការគ្រប់គ្រងអារម្មណ៍ឲ្យបានល្អជានឹងភាពអន់ធន់ក្នុងការប្រកួតដ៏តានតឹងបែបនេះ។

គួររំលឹកថា ហេតុការណ៍នៃការប៉ះទង្គិចគ្នាក្នុងការប្រកួតនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ រវាងក្រុម U-22 ថៃ ជាមួយក្រុម U-22 ឥណ្ឌូនេសុី កាលពីយប់មិញ មានការវាយតប់គ្នា និងជាពិសេសមានកាតក្រហមដល់ទៅ ៧ និងកាតលឿង ១២ សម្រាប់ក្រុមទាំងសងខាង៕

អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន