សន្តិសុខសង្គម
Update ៖ អគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងសង្ហារិម រងការខូចខាត
ផ្ទះប្រជាពលរដ្ឋលក់គ្រឿងសង្ហារិមមួយល្វែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង ១២ និង ១០ នាទីថ្ងៃត្រង់ ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ នៅផ្លូវបេតុង ភូមិថ្មគោល ១ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់ផ្ទះឈ្មោះ ហែម សុភាព ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរលក់គ្រឿងសង្ហារិម ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះនោះប្រភេទថ្ម ទំហំទទឹង ៨ ម៉ែត្រ បណ្ដោយ ២៤ ម៉ែត្រ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានផ្សែងហុយចេញពីផ្នែកខាងក្រោយយ៉ាងសន្ធោសន្ធៅ បង្កជាអណ្ដាតភ្លើង ភ្លាមនោះប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែដោយសារតែស្ថានភាពផ្សែងកាន់តែខ្លាំងឡើងៗ ពិបាកនឹងការចូលបាញ់ទើបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។

ក្នុងរង្វង់ប្រតិបត្តិការខាងលើ រថយន្តពន្លត់អគ្គិភ័យចំនួន ៥ គ្រឿង មកអន្តរាគមន៍ ដោយរថយន្តអង្គភាព ៧១១ ចំនួន ៣ គ្រឿង និងរថយន្តស្នងការនគរបាលរាជធានីចំនួន ២ គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ នៃការឆាបឆេះខាងលើ មកពីឆ្លងចរន្តអគ្គិសនី ហើយមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ដោយខូចខាតទ្រព្យសម្បត្តិមួយចំនួន៕
អត្ថបទ ៖ សុខា





-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ