ជីវិតកម្សាន្ដ
រឿងធំហើយ ! អ៊ុន សិទ្ធា ត្រូវជនអនាមិកបង្កើត Facebook ឆាតបបួលគេរួមភេទ
ពិតជារឿងដ៏ចាប់អារម្មណ៍ថ្មីមួយទៀត ខណៈនៅសុខៗតារាសម្តែងសម្បូរមន្តស្នេហ៍លោក អ៊ុន សិទ្ធា ត្រូវបានជនអនាមិកលួចយកឈ្មោះ និងរូបថតទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយក្នុងចេ តនាមិនល្អ ដើម្បីបំផ្លាញកិត្តិយស។

តាមរយៈខ្លឹមសារ ដែលត្រូវបានទម្លាយចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺគេសង្កេត ឃើញជនអនាមិកបានប្រើប្រាស់ឈ្មោះ និងរូបភាពរបស់តារាប្រុស អ៊ុន សិទ្ធា ដោយឆាតទៅកាន់បុគ្គលមួយចំនួន ដោយប្រើភាសាបបួលទៅដេកជាមួយ(រួមភេទ)។ ប៉ុន្តែក្រោយពេលមានការបែកធ្លាយ ត្រូវបានសាមីខ្លួនឆ្លើយបដិសេធថា នេះជាហ្វេសប៊ុកក្លែងក្លាយប៉ុណ្ណោះ។ បន្ទាប់ពីកើតមានរឿងរ៉ាវនិងទង្វើដ៏ស្មោកគ្រោកបែបនេះ លោក អ៊ុន សិទ្ធា បានចេញមុខបញ្ជាក់ឲ្យដឹងថា ចំពោះAccount Facebookនោះ ពុំមែនជារបស់លោកទេ។ លោកបានចាត់ទុកសកម្មភាពនេះ ជាទង្វើដ៏ថោកទាបនិងស្អប់ខ្ពើមបំផុត។ យ៉ាងណាមិញ សម្រាប់វិធានការផ្លូវច្បាប់លោកនៅមិនទាន់បញ្ជាក់ទេ។



តារាប្រុសលោក អ៊ុន សិទ្ធា បានធ្វើការអំពាវនាវដល់អ្នកគាំទ្រ និងមហាជនថាសូមបងប្អូនប្រុងប្រយ័ត្នលើបុគ្គលម្នាក់នេះផង ព្រោះមិនដឹងថា គាត់មានជំងឺអ្វីទេ។ នៅសុខៗដើរឆាតបបួលគេមកដេកជាមួយ ស្ទើរតែគ្រប់គ្នាហើយបើមិនចូលចិត្តខ្ញុំទេ ក៏មិនគួរធ្វើដាក់ខ្ញុំដល់ថ្នាក់នេះដែរ។ សូមបងប្អូនជួយReport បុគ្គលម្នាក់នេះផង ព្រោះនេះមិនមែនជាគណនីហ្វេសប៊ុករបស់ខ្ញុំទេ៕



អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ម្ចាស់បទ «សក់ខ្លី» បង្ហើបប្រាប់ពីអាការៈអ្នកប្រើប្រាស់គ្រឿងញៀនពេលអស់ជាតិថ្នាំ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


