ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនធំបំផុតមួយរបស់ ស្វីស ដាក់ថ្ងៃបញ្ចប់ការទិញយកធនាគារ Credit Suisse
ក្រុមហ៊ុនធនាគារស្វីស UBS គ្រោងនឹងបញ្ចប់ការទិញយកធនាគារ Credit Suisse ជាមួយនឹងកាលបរិច្ឆេទជាក់លាក់ គឺត្រឹមថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការមួយកាលពីថ្ងៃចន្ទថា UBS នឹងបញ្ចប់ការទិញយកធនាគារ Credit Suisse នៅសប្ដាហ៍ទី២ ខែមិថុនា ឆ្នាំ២០២៣ ហើយនៅពេលទិញបានហើយ ធនាគារ Credit Suisse Group AG នឹងត្រូវបានបញ្ចូលទៅក្នុងធនាគារ UBS Group AG ។
ទោះយ៉ាងណា ការរួមបញ្ជូលធនាគារនៃទាំងពីរនេះ ក៏អាស្រ័យលើសេចក្តីថ្លែងការណ៍ដែលចុះបញ្ជីគ្របដណ្តប់លើភាគហ៊ុនដែលត្រូវចែកចាយ ជាពិសេគឺត្រូវបានប្រកាសថា មានប្រសិទ្ធភាពពីគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក រួមជាមួយនឹងក្រុមហ៊ុន UBS ខ្លួនឯងផ្ទាល់តែម្ដង ។
ទន្ទឹមនោះ ក្រុមហ៊ុនធនាគារស្វីសបានបន្ថែមទៀតថា ភាគហ៊ុនប្រាក់បញ្ញើអាមេរិក (ADS) និងភាគហ៊ុនរបស់ធនាគារ Credit Suisse នឹងត្រូវបានដកចេញពីផ្សារហ៊ុនស្វីស SIX Swiss Exchange (SIX) និងផ្សារហ៊ុន New York Stock Exchange (NYSE) ។
ស្របពេលជាមួយគ្នានេះ ម្ចាស់ភាគហ៊ុនរបស់ Credit Suisse ក៏នឹងទទួលបានភាគហ៊ុន UBS មួយផងដែរ សម្រាប់រាល់ភាគហ៊ុន ២២.៤៨ ដែលបានកាន់កាប់ ហើយរាល់មូលបត្របំណុលដែលមិនទាន់ចេញដោយធនាគារ Credit Suisse នឹងក្លាយជាកាតព្វកិច្ចរបស់ក្រុមហ៊ុន UBS ។
គួរបញ្ជាក់ថា ធនាគារដែលមានមូលដ្ឋាននៅទីក្រុង Zurich ទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងគ្នាចំនួន ៣.៣ ពាន់លានដុល្លារ ដែលត្រូវបានរៀបចំយ៉ាងប្រញាប់ក្នុងខែមីនាដោយរដ្ឋាភិបាល និងនិយតករស្វីស បន្ទាប់ពីភាគហ៊ុនរបស់ធនាគារ Credit Suisse បានធ្លាក់ចុះជិត ៣០ ភាគរយនៅពាក់កណ្តាលខែមីនា ហើយអ្នកដាក់ប្រាក់បញ្ញើរហ័ស បានសម្រុកដកប្រាក់របស់ពួកគេចេញ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង