ព័ត៌មានអន្ដរជាតិ
ជនសង្ស័យប្រដាប់អាវុធនៅខេត្ត វៀតណាម ជាប់ កម្ពុជា រៀបរាប់រឿងរ៉ាវ មុនឈានដល់ការវាយប្រហារសម្លាប់មនុស្ស
ក្រុមខ្មាន់កាំភ្លើងដែលបើកការវាយប្រហារទៅលើការិយាល័យរដ្ឋបាលឃុំចំនួន ២ ក្នុងខេត្ត Dak Lak នៃប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរីរបស់ព្រះរាជាណាចក្រកម្ពុជា បានប្រាប់ពីមូលហេតុមុនឈានដល់ការប្រព្រឹត្តអំពើសម្លាប់មនុស្សដ៏ឃោរឃៅបែបនេះ ។

ខ្មាន់កាំភ្លើងម្នាក់ក្នុងចំណោមបក្ខពួករបស់ពួកគេឈ្មោះ Chanh Nie បានសារភាពចម្លើយនៅក្នុងទូរទស្សន៍វៀតណាមថា “មេរបស់គាត់បានប្រាប់គាត់ឲ្យបាញ់មនុស្សគ្រប់គ្នាឲ្យតែគាត់បានឃើញ ហើយថែមទាំងបានសន្យាថា ពេលបញ្ចប់ភារកិច្ចនេះហើយ មេរបស់គាត់នឹងផ្ដល់ប្រាក់ឲ្យពួកគេក្លាយជាអ្នកមាន” ។
ស្របពេលជាមួយគ្នានេះ ជនសង្ស័យ ២ នាក់ទៀតមានឈ្មោះ Tim Nie និង Man Nio ដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍នោះ ក៏បានធ្វើការអះអាងដូចគ្នាផងដែរ ។ ជនសង្ស័យបាននិយាយថា ”មេពួកគេបានបញ្ជាឲ្យចាក់អ្នកណាក៏ដោយ ដែលមិនព្រមគោរព និងស្ដាប់តាមបញ្ជា” ។

រហូតមកដល់ពេលនេះ ប៉ូលិសបានចាប់ខ្លួនមនុស្ស ៤៥ នាក់ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើការិយាល័យគណៈកម្មាធិការប្រជាជនឃុំ Ea Tieu និង Ea Ktur ក្នុងស្រុក Cu Kuin ដែលពួកគេទាំងអស់សុទ្ធតែអ្នករស់នៅក្នុងខេត្ត Dak Lak ។
ជនសង្ស័យទាំងនោះបានប្រាប់ប៉ូលិសថា ពួកគេបានចូលរួមក្នុងការប្រជុំរួមគ្នា ហើយម្នាក់ៗសុទ្ធតែមានភារកិច្ចច្បាស់លាស់រៀងៗខ្លួន រួមមានទាំងការផ្ដល់ឲ្យនូវកាំភ្លើង កាំបិត គ្រាប់បែកដៃ និងគ្រាប់បែកសាំងផងដែរ ។

គួរបញ្ជាក់ថា ក្នុងការវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យ មន្ត្រីប៉ូលិសចំនួន ៤ នាក់ មន្ត្រីឃុំ ២ នាក់ និងជនស៊ីវិល ៣នាក់ សរុប ៩ នាក់បានស្លាប់ ខណៈមន្ត្រីប៉ូលិស ២ នាក់ផ្សេងទៀតបានរងរបួស ហើយរហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានថាតើមានអ្នកវាយប្រហារណាម្នាក់រងរបួស ឬស្លាប់នោះឡើយ ស្របពេលដែលអាជ្ញាធរក៏កំពុងស្វែងរកជនសង្ស័យបន្ថែមទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ ខេត្តវៀតណាមជាប់កម្ពុជា កំពុងតាមរកជនសង្ស័យបន្ថែមទៀត ពាក់ព័ន្ធការវាយប្រហារប្រដាប់អាវុធ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


