ព័ត៌មានអន្ដរជាតិ
ខេត្តវៀតណាមជាប់កម្ពុជា កំពុងតាមរកជនសង្ស័យបន្ថែមទៀត ពាក់ព័ន្ធការវាយប្រហារប្រដាប់អាវុធ
មនុស្ស ១០ នាក់ទៀត ត្រូវបានចាប់ខ្លួនពីបទវាយប្រហារសម្លាប់មនុស្សកាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា នៅក្នុងខេត្ត Dak Lak ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា ដោយធ្វើឲ្យចំនួនមនុស្សដែលត្រូវចាប់ខ្លួន បានកើនដល់ ២៦ នាក់ហើយ ។

អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈលោក To An Xo បាននិយាយកាលពីថ្ងៃចន្ទថា រហូតមកដល់ពេលនេះ អាជ្ញាធរក៏កំពុងស្វែងរកអ្នកវាយប្រហារដែលនៅមិនទាន់ចាប់ខ្លួនបាននៅឡើយផងដែរ ។

យោងតាមក្រសួងបានឲ្យដឹងថា កាលពីព្រឹកថ្ងៃអាទិត្យ ជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានប្រើកាំភ្លើងវាយប្រហារការិយាល័យរបស់គណៈកម្មាធិការប្រជាជនឃុំ Ea Tieu និង Ea Ktur ក្នុងស្រុក Cu Kuin ដែលបណ្តាលឲ្យមនុស្សច្រើននាក់បាត់បង់ជីវិត ។

គិតត្រឹមល្ងាចថ្ងៃនោះ ជនសង្ស័យចំនួន ១៦ នាក់ ត្រូវបានចាប់ខ្លួន ហើយប៉ូលិសរំដោះបានចំណាប់ខ្មាំង ២ នាក់ ខណៈអាវុធមួយចំនួន រួមទាំងកាំភ្លើងផងដែរនោះ គឺត្រូវបានរឹបអូសពីជនសង្ស័យ ។

ក្រោយមក ស្ថានការណ៍ហាក់មានភាពធូរស្រាលនៅក្នុងឃុំទាំងពីរ ហើយប្រជាពលរដ្ឋមូលដ្ឋាន ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពតាមធម្មតាឡើងវិញផងដែរ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


