ជីវិតកម្សាន្ដ
រកឃើញម្ចាស់មកុដ Miss Teen International ខណៈ កម្ពុជា បានលំដាប់រងទី ២
ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ទីបំផុតរកឃើញម្ចាស់មកុដ Miss Teen International ២០២៣ ហើយ គឺ បានទៅលើបវរកញ្ញាមកពីប្រទេស Venezuela ចំណែកឯបវរកញ្ញាកម្ពុជាស្ថិតនៅលំដាប់រងទី ២។

កម្មវិធីប្រកួតសម្រស់ Miss Teen International ២០២៣ ប្រព្រឹត្តិធ្វើឡើងនៅប្រទេសកម្ពុជា បានបញ្ចប់ទៅយ៉ាងរលូនកាលពីរាត្រីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣។ នៅលើផេកផ្លូវការរបស់ Miss Teen International ២០២៣ បានបង្ហោះថា «កម្ពុជា ពិតជាមានមោទកភាពមែនទែន ដែលមាន Miss Teen ពូកែ ឆ្លាតដូចជា, សុខ និដាណាត់ មកគ្រងតំណែងលេខ ៣ នៅកម្មវិធីអន្តរជាតិ Miss Teen International»។

គេកត់សម្គាល់ឃើញដែរថា អ្នកស្នេហានិយមតាមដានវិស័យដើរម៉ូដកម្ពុជា ព្រមទាំងអ្នកគាំទ្រ បានសម្ដែងក្ដីរំភើប ដោយចូលរួមអបអរសាទរចំពោះបវរកញ្ញាតំណាងកម្ពុជា កញ្ញា សុខ និដាណាត់ ដែលអាចទទួលបានជ័យលាភីលំដាប់រងទី ២ នៃកម្មវិធី Miss Teen International២០២៣។

កម្មវិធីប្រកួតសម្រស់កញ្ញាឯកមានស្រីស្អាតជាច្រើនរូបមកពីបណ្ដាប្រទេសផ្សេងៗគ្នាចូលរួមប្រឡងយ៉ាងស្វិតស្វាញ។ ជ័យជំនះនេះបានធ្វើឲ្យមហាជន និងអ្នកគាំទ្រនៅកម្ពុជា សម្ដែងនូវអារម្មណ៍រំភើប និងបង្ហាញមោទកភាពខ្លាំងលើបវរកញ្ញាដ៏លេចធ្លោរូបនេះ។ ភាពជោគជ័យរបស់បវរកញ្ញា សុខ និដាណាត់ ត្រូវបានគេមើលឃើញថា កើតចេញពីការតស៊ូ ព្យាយាម និងខិតខំប្រឹងប្រែងរបស់នាង។

សូមបញ្ជាក់ដែរថា ម្ចាស់មកុដ Miss Teen International បានទៅលើបវរកញ្ញាមកពីប្រទេស Venezuela , លំដាប់រងទី ១ បានទៅលើបវរកញ្ញាមកពីប្រទេសឥណ្ឌា ,លំដាប់រងទី ២ បវរកញ្ញាកម្ពុជា, លំដាប់រងទី ៣ បវរកញ្ញាសាធារណរដ្ឋដូមីនិច និងលំដាប់រងទី ៤ បានទៅលើបវរកញ្ញាមកពីប្រទេសវៀតណាម៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ