ព័ត៌មានជាតិ
ក្រសួងរៀបចំដែនដីផ្តល់លិខិតសាងសង់ជាង ១ពាន់គម្រោងលើទុនវិនិយោគ ២.២ពាន់លានដុល្លារ រយៈពេល៥ខែ ឆ្នាំនេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់សំណង់ចំនួន ១៤៦៣គម្រោង មានផ្ទៃក្រឡាជាង ៥លានម៉ែត្រការ៉េ លើទុនវិនិយោគជាង ២២៧០លានដុល្លារអាមេរិក រយៈពេល ៥ខែ ឆ្នាំ ២០២៣ ពោលគឺបានកើនឡើង ១៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់របស់លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងកិច្ចពិភាក្សាស្តីពី ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា នាថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០២៣។

លោក ឡៅ ទិព្វសីហា បានបន្តថា ការកើនឡើងនេះ គឺស្របតាមការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលថាវិស័យសំណង់នឹងមានកំណើន។
មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានឱ្យដឹងទៀតថា អគារចាប់ពី ៥ជាន់ឡើងទៅ គឺមានចំនួន ២៥៨៦អគារ នៅទូទាំងប្រទេស ក្នុងនោះ នៅរាជធានីភ្នំពេញ មានចំនួន ១៧១១អគារ ខេត្តព្រះសីហនុ ៩៩០អគារ បន្ទាយមានជ័យ ១៤២អគារ ខេត្តផ្សេងទៀត មានចំនួន ៤៣អគារ។ ចំណែកអគារដែលខ្ពស់បំផុតចាប់ពី ៤០ជាន់ឡើងទៅ មានចំនួន ៥២អគារ។ ដោយឡែក បុរីលំនៅឋាន និងបណ្តុំលំនៅឋានលក្ខណៈបុរី មានចំនួន ៥៧៤គម្រោង ប៉ុន្តែនៅក្នុងគម្រោងលំនៅឋានតួចៗ មានរាប់ពាន់លំនៅឋានទៀត។ ក្នុងនោះផ្ទះល្វែងដែលបាននិងកំពុងសាងសង់មានចំនួនជាង ៤ម៉ឺនខ្នង រយៈពេល ៥ខែ ឆ្នាំនេះ។

លោក ឡៅ ទិព្វសីហា បានគូសបញ្ជាក់ថា តាមការប៉ាន់ស្មាននៅកម្ពុជា មានតម្រូវការផ្ទះប្រមាណ ៨០ម៉ឺនខ្នង ក្នុងមួយឆ្នាំ ដោយគិតជាមធ្យមមានត្រូវការ ៥ម៉ឺនខ្នង ក្នុងមួយឆ្នាំ នៅរាជធានីភ្នំពេញ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា តម្រូវការនៃការកើនឡើងខ្ពស់នេះ ដោយសារកត្តាមួយចំនួន ដូចជា ទទួលបានផលចំណេញខ្ពស់ ធ្វើឱ្យមនុស្សវិនិយោគលើវិស័យនេះ។ លើសពីនេះទៀតលោកថា ការមានហាងឆេង ទិញផ្ទះងាយលក់វិញចំណេញច្រើន និងទិញផ្ទះអត់មានហានិភ័យ ព្រោះមិនប្រើប្រាស់លុយខ្លួនឯងទៅទិញ ដោយប្រើកម្ចីធនាគារ មានន័យថា បើកាលណាលក់ចំណេញទុកខ្លួនឯង តែបើខាតប្រគល់ឱ្យធនាគារ ព្រោះប្លង់នៅធនាគារស្រាប់៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


