ព័ត៌មានជាតិ
កម្ពុជា-ជប៉ុន កាន់តែមានទំនាក់ទំនងល្អតាមរយៈការផ្លាស់ប្តូរវប្បធម៌គ្នា
តាមរយៈការរៀបចំពិធីបុណ្យផ្កាយវប្បធម៌ជប៉ុនប្រារព្ធនៅកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សង្ឃឹមថាប្រទេសទាំងពីរនឹងកាន់តែមានទំនាក់ទំនងល្អជាមួយគ្នាពីការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក។

ការលើកឡើងបែបនេះរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅក្នុងពិធីបើកពិធីបុណ្យផ្កាយ ឬ តាណាបាតា ២០២៣ ថ្ងៃទី២៤ ខែមិថុនានេះ នៅមជ្ឈបណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
កម្មវិធីនេះ ក៏មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។
បុណ្យផ្កាយគឺជាបុណ្យប្រពៃណីជប៉ុន ដែលតែងតែប្រារព្ធនៅថ្ងៃទី៧ ខែកក្កដា ជារៀងរាល់ឆ្នាំនៅប្រទេសជប៉ុន។ គេធ្វើពិធីនេះតាមរឿងព្រេងរបស់ជប៉ុន ហើយពួកគេអាចសរសេរសបំណងប្រាថ្នារបស់ខ្លួនលើក្រដាស និងដាក់ចងនៅលើដើមឫស្សីដែលត្រូវបានតុបតែងលម្អយ៉ាងស្អាត។ ជាមួយគ្នានេះ បុណ្យនេះក៏បានធ្វើនៅកម្ពុជា ដើម្បីអាចឱ្យនិស្សិត និងពលរដ្ឋកម្ពុជាបានស្គាល់ និងដឹងពីទំនៀមទម្លាប់វប្បធម៌របស់ជប៉ុនដូចគ្នា។

លោក អ៊ូអិណុ អាត់ស៊ូស៊ី មានប្រសាសន៍ថា៖ “ខ្ញុំសង្ឃឹមថា អ្នកចូលរួមទាំងអស់នឹងរីករាយជាមួយនឹងកម្មវិធីនានា ក៏ដូចជាបានស្វែងយល់ពីវប្បធម៌ជប៉ុន តាមរយៈពិធីបុណ្យនេះ”។
ចំណែកលោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសយងវប្បធម៌ និងវិវិត្រសិល្បៈ បានលើកឡើងថា ក្នុងឆ្នាំ២០២៣ ខែលជាខួប៧០ឆ្នាំ នៃប្រទេសទាំង២ និងក្នុងឱកាសដែលប្រារព្ធពិធីនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការវប្បធម៌ដ៏រឹងមាំរបស់កម្ពុជា និងជប៉ុន។

លោកស្រីបានសង្កត់ធ្ងន់ថា៖ “ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ គឺរីកចម្រើនជាលំដាប់ ហើយនឹងបន្តរីកលូតលាស់ជាបន្តបន្ទាប់”។
សូមជម្រាបថា បុណ្យផ្កាយត្រូវបានប្រារព្ធឡើងរយៈពេល២ថ្ងៃ នៅ CJCC ថ្ងៃទី២៤ និងទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ។ នៅក្នុងកម្មវិធីវប្បធម៌ជប៉ុននេះ ក៏មានសកម្មភាពជាច្រើនដូចជា កម្មវិធីខូសផ្លេ ការប្រគុំតន្រ្តីប្រពៃណីជប៉ុន ប្រឡងចម្រៀងភាសាជប៉ុន ស្លៀកសំលៀកបំពាក់ជប៉ុន រៀនភាសាជប៉ុន និងសិក្ខាសាលានានាផងដែរ៕






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ