កីឡា
សមាជិកព្រះខ័នរាជស្វាយរៀង២រូបប្រាប់ពីចំណុចសំខាន់របស់គ្រូបង្វឹកថ្មី
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានកំពុងហ្វឹកហាត់ការក្រោមការដឹកនាំរបស់លោក Pep Muñoz ជាគ្រូបង្វឹកថ្មីរយៈពេលប្រមាណ២ខែមកហើយដើម្បីត្រៀមសម្រាប់ការប្រកួតខេមបូឌានព្រីមៀរលីគរដូវកាលថ្មី ២០២៣-២៤។
ក្រោមការបង្វឹករបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ កីឡាករវ័យក្មេងរបស់ព្រះខ័នរាជស្វាយរៀង២រូបបានចាប់អារម្មណ៍ចំពោះបច្ចេកទេស និងស្ទីលថ្មីនៅលើទីលាន។

យុវជនលេចធ្លោ មិន រតនៈ បានប្រាប់កម្ពុជាថ្មីថា ៖«សម្រាប់ខ្ញុំក៏ដូចជាក្រុមទាំងមូលគឺយើងយល់ចិត្តគ្នាបានច្រើន។ ពួកយើងចាប់បានច្រើន និងព្យាយាមលេងអ្វីដែលគ្រូបានប្រាប់។ គ្រូថ្មីមានលក្ខណៈពិសេសខុសពីគ្រូមុនគឺគាត់ឲ្យយើងលេងរក្សាបាល់ឲ្យច្រើន ហ៊ានលេង លេងខ្លីឲ្យមានគុណភាព»។
«សម្រាប់រដូវកាលថ្មីដែលមាន១០ក្រុមចូលរូមគឺជារឿងដ៏លំបាក ព្រោះក្រុមនីមួយៗសុទ្ធតែរៀបចំ និងត្រៀមខ្លូនបានល្អដូចគ្នា តែខ្ញុំនិងក្រុមទាំងមូលបេ្ដជ្ញាព្យាយាមធ្វើឲ្យបានល្អសម្រាប់រដូវកាលថ្មី»។ មិន រតនៈ បានបន្ថែម។
ជាមួយគ្នានេះ រី លាភផេង ខ្សែបម្រើការពារវ័យក្មេងលេខ៣២របស់ព្រះខ័នរាជស្វាយរៀងបានប្រាប់ថា អ្វីដែលរូបគេចាប់បានពីគន្លឹះសំខាន់ពីលោកគ្រូបង្វឹក Pep គឺការព្យាយាមលេងយល់ចិត្តគ្នា និងគ្រប់គ្រងបាល់ឲ្យបានច្រើននៅលើទីលាន។

សម្រាប់ការត្រៀមខ្លួននេះដែរ ក្លិបព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅប្រទេសថៃនៅដើមខែកក្កដាខាងមុខនេះដើម្បីប្រកួតកម្តៅសាច់ដុំ២ប្រកួតគឺ១ប្រកួតជាមួយក្លិបមកពីលីគកំពូល និង១ប្រកួតទៀតជាមួយក្លិបមកពីលីគទី២របស់ថៃ។
លោក Pep Muñoz បាននិយាយថា ៖«មិត្តភាពកម្តៅសាច់ដុំខាងមុខនេះជាពេលវេលាមួយដែលក្រុមរបស់យើងត្រូវស្វែងចិត្តគ្នាឲ្យកាន់តែល្អប្រសើរ។ គោលបំណងសំខាន់ចំពោះការប្រកួតមិត្តភាពនៅថៃគឺដើម្បីអភិវឌ្ឍស្មារតីក្រុម។ យើងនឹងចំណាយពេលវេលានៅជាមួយគ្នា និងមានការប្រកួតមិត្តភាព។ ជាសប្តាហ៍ដែលយើងពង្រឹងក្រុមមុនពេលរដូវកាលថ្មីចូលមកដល់។ នេះជាឱកាសល្អដែលក្រុមត្រូវបង្កើតគំនិតរួមគ្នា»។
ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ដោយមានក្លិបចំនួន១០ចូលរួមប្រកួតប្រជែង។ ក្លិបទាំង១០សុទ្ធតែបានតៀមខ្លូនបានយ៉ាងល្អសម្រាប់រដូវកាលថ្មី។

លោកគ្រូ Pep Muñoz មានបទពិសោធច្រើនក្នុងអាជីពជាគ្រូបង្វឹកក្នុងនោះលោកធ្លាប់ចំណាលពេល៤ឆ្នាំជាមួយក្រុមយុវជន U19 និង Barcelona B ដោយបានឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគ២ដង មុនទៅកាន់ប្រទេសចិន ដែលជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើននៅទីនោះដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន៕
អត្ថបទ៖ ផា រតនា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


