Connect with us

ព័ត៌មានអន្ដរជាតិ

ចារកម្មអាមេរិក ៖ មេក្រុម Wagner ត្រូវលាក់ខ្លួនក្នុងបន្ទប់គ្មានបង្អួច ព្រោះខ្លាចគេធ្វើឃាត

បានផុស

នៅ

ប្រមុខចារកម្មអាមេរិកអះអាងថា មេទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ត្រូវលាក់ខ្លួនក្នុងបន្ទប់សណ្ឋាគារគ្មានបង្អួច នៅទីក្រុង Minsk ដើម្បីចៀសវាងការធ្វើឃាត បន្ទាប់ពីលោកបានដឹកនាំការបះបោរប្រដាប់អាវុធ ប្រឆាំងនឹងក្រសួងការពារជាតិរុស្ស៊ី។

មេទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មានរដ្ឋបេឡារុស Belta បានចុះផ្សាយថា លោក Prigozhin បានមកដល់ប្រទេសបេឡារុស កាលពីថ្ងៃអង្គារទី២៦ខែមិថុនា ដើម្បីចាប់ផ្តើមជីវិតនិរទេសខ្លួនក្រោមកិច្ចព្រមព្រៀងដែលបញ្ចប់ការបះបោររយៈពេលខ្លី។

នៅពេលសួរអំពីបញ្ហារបស់លោក Prigozhin, ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភាអាមេរិកលោក Mark Walker និយាយថា លោកបានទទួលរបាយការណ៍ដែលថា ប្រធានក្រុម Wagner កំពុងធ្វើគ្រប់វិធីដើម្បីចៀសវាងរឿងរ៉ាវអាក្រក់ដែលអាចកើតឡើងចំពោះខ្លួន។ ក្នុងរយៈពេលមួយឆ្នាំកន្លះមកនេះ មានជនជាតិរុស្ស៊ីមួយចំនួន ដែលក្រោយពេលប្រឆាំងលោក ពូទីន បានធ្លាក់ចេញពីបង្អួចជាន់ទី៥ ទី៦ ឬជាន់ទី៧យ៉ាងអាថ៌កំបាំង”។

ការអះអាងនេះកើតឡើង បន្ទាប់ពីទិន្នន័យរបស់គេហទំព័រ Flightradar បង្ហាញថា យន្តហោះរបស់លោក Prigozhin បានចាកចេញពីរដ្ឋធានីបេឡារុសវិញហើយ ដោយគេសន្និដ្ឋានថា គាត់អាចទៅពិភាក្សាទល់មុខគ្នាផ្ទាល់ជាមួយលោក ពូទីន។

យន្តហោះពាណិជ្ជកម្ម Embraer Legacy 600 ដែលមានលេខកន្ទុយ RA-02795 បានចាកចេញពីមូលដ្ឋានទ័ពអាកាស Machulishchy ក្បែរទីក្រុង Minsk ហើយក្រោយមក យន្តហោះបានចុះចតនៅរដ្ឋធានីរុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី រ៉ាប់រងចិញ្ចឹមក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner, មួយឆ្នាំៗ ផ្តល់ប្រាក់រាប់ពាន់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២០ នាទី មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៤៥ នាទី មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

Sokha Hotels

ព័ត៌មានពេញនិយម