ព័ត៌មានអន្ដរជាតិ
រុស្ស៊ី រ៉ាប់រងចិញ្ចឹមក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner, មួយឆ្នាំៗ ផ្តល់ប្រាក់រាប់ពាន់លានដុល្លារ
ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner គឺពឹងផ្អែកទាំងស្រុងលើការគាំទ្រពីរដ្ឋ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រាប់ទៅកិច្ចប្រជុំជាមួយមេបញ្ជាការយោធានៅក្នុងវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារទី២៧ខែមិថុនា។

លោកនិយាយថា យន្តហោះចម្បាំងរបស់ក្រុមហ៊ុនយោធាឯកជនមួយនេះ ត្រូវបានផ្គត់ផ្គង់ និងចេញថ្លៃដោយកញ្ចប់ថវិកាក្រសួងការពារជាតិ និងរដ្ឋ។
លោកប្រធានាធិបតីបានបង្ហាញឲ្យដឹងថា នៅចន្លោះខែឧសភា ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣ អាជ្ញាធររុស្ស៊ីបានផ្តល់លុយចំនួន ១.០៤ ពាន់លានដុល្លារ សម្រាប់ប្រាក់ខែ និងប្រាក់លើកទឹកចិត្តឲ្យអ្នកប្រយុទ្ធ Wagner។
ទន្ទឹមនឹងនេះដែរ ស្ថាបនិកក្រុម Wagner លោក Yevgeny Prigozhin ដែលជាម្ចាស់ក្រុមហ៊ុនម្ហូបអាហារ Concord ក៏ទទួលបានប្រាក់រាប់ពាន់លានដុល្លារលើកិច្ចសន្យារដ្ឋផងដែរ។
លោកប្រធានាធិបតីនិយាយថា “នៅពេលក្រុម Wagner Group ពឹងផ្អែកលើរដ្ឋ ម្ចាស់ក្រុមហ៊ុន Concord បានទទួលប្រាក់ ៩៦០ លានដុល្លារពីរដ្ឋក្នុងមួយឆ្នាំ ដោយការផ្គត់ផ្គង់ផលិតផលអាហារដល់កងទ័ព”។
កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ក្រុមទាហានស៊ីឈ្នួល Wagner បានចាប់ផ្តើមការបះបោរដ៏ធំមួយ តាមបញ្ជារបស់ប្រធាន Yevgeny Prigozhin ។ កងទ័ពបានដណ្តើមកាន់កាប់ទីស្នាក់ការកណ្តាលនៃស្រុកខាងត្បូងរបស់យោធារុស្ស៊ីក្នុងទីក្រុង Rostov-on-Don ហើយឆ្ពោះដំណើរទៅមូស្គូ។
ក្រោយមក ការបះបោរបានបញ្ឈប់ ខណៈលោក Prigozhin ប្រកាសថាក្រុមទាហានរបស់គាត់ នឹងវិលត្រលប់ទៅជំរំរបស់ពួកគេវិញ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីបេឡារុសលោក Alexander Lukashenko៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន ទទួលស្គាល់ថា អ្នកបើកយន្តហោះរុស្ស៊ីស្លាប់ ក្នុងការបះបោររបស់ក្រុមទាហានស៊ីឈ្នួល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


