ជីវិតកម្សាន្ដ
ងិន ម៉ារ៉ាឌី ដាច់ចិត្តទម្លាយជំងឺម្យ៉ាងគួរឲ្យបារម្ភ អំឡុងពពោះ
មុននេះបន្តិច ធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិសេសអ្នកនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា បន្ទាប់ពីឃើញការបង្ហោះរូបភាពរបស់អ្នកនាង ងិន ម៉ារ៉ាឌី ដែលជាម្ចាស់មកុដ Miss Universe Cambodia2021 បង្ហាញពីស្ថានភាពជំងឺម្យ៉ាងគួរឲ្យបារម្ភ។

សង្កេតតាមរយៈវីដេអូបវរកញ្ញា ងិន ម៉ារ៉ាឌី ចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន គឺ ស្រីស្អាតរូបនេះកើតជំងឺម្យ៉ាងដែលចេញកន្ទួលៗពេញនៅលើផ្ទៃមុខ ខណៈអ្នកគាំទ្រមួយចំនួនយល់ថា នេះជាជំងឺអុតស្វាយ។ ជំងឺនេះ បានកើតលើបវរកញ្ញា ងិន ម៉ារ៉ាឌី ដែលកំពុងតែពពោះមានកូនក្នុងផ្ទៃផងដែរ។

អ្នកនាង ងិន ម៉ារ៉ាឌី បានបញ្ជាក់ភ្ជាប់វីដេអូនោះថា «មុនដំបូងមានតែអ្នកជិតដិត និងក្រុមគ្រួសារទេ ដែលដឹង តែឥឡូវដាច់ចិត្តផុសឲ្យបងប្អូនដឹងតែម្ដង មិនហ៊ានដាក់រូបណាខ្លាំងៗ ពេកទេ ខ្លាចបងប្អូនញញើត បង្ហាញត្រឹមរូបកាលដែលខ្ញុំជាបាន ៨០ ភាគរយ»។ ងិន ម៉ារ៉ាឌី និយាយទៀតថា «នេះជាជំងឺ Chicken Pox ដែលកើតលើខ្ញុំកាលពីខែមុន គឺអំឡុងពេលពពោះ តែពេលនេះគឺខ្ញុំជាបាន ៩៩ ភាគរយហើយ កូនក៏មានសុវត្ថិភាពដែរ»។

បវរកញ្ញា ងិន ម៉ារ៉ាឌី បាននិយាយបន្តថា ដោយសារជំងឺខាងលើនេះ ទើបធ្វើឲ្យនាងបាត់មុខមួយរយៈពីការចេញថតកម្មវិធីផ្សេងៗ និងនៅលើបណ្ដាញសង្គមនានា។ ជាមួយនោះ ធ្វើឲ្យមានអ្នកគាំទ្រ ព្រមទាំងមិត្តភ័ក្ដិ អ្នកដែលស្គាល់មួយចំនួនមានចម្ងល់ ហើយឆាត ឬផ្ញើសារមកសួរនាំជុំវិញរឿងនេះ។ ដូច្នេះនាងដាច់ចិត្តទម្លាយឲ្យដឹងថា អំឡុងពេលស្ងាត់មួយរយៈនោះ ដោយសារនាងមានជំងឺខាងលើ៕
អត្ថបទ ៖ ចាន់រ៉ា







-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន