ព័ត៌មានជាតិ
ក្រុមការងារក្រសួងព័ត៌មាន រកឃើញព័ត៌មានមិនពិត ៣០ករណី អំឡុងពេលឃោសនាបោះឆ្នោត ៦ថ្ងៃ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានអះអាងថា ក្រុមការងារត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលយុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ បានរកឃើញព័ត៌មានមិនពិតពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតចំនួន ៣០ករណី។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្នាព័ត៌មាន និងសោតទស្សន៍ បានឲ្យដឹងថា ក្នុងរយៈពេល ៦ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមការងាររបស់លោក បានរកឃើញព័ត៌មានមិនពិតពាក់ព័ន្ធនឹងការឃោសនាចំនួន ៣០ករណី ហើយបានបញ្ជូនទៅក្រុមការងារចាត់វិធានការចំនួន ២ករណី ដោយ ១ករណីតាមបណ្ដាញសង្គម Tik Tok និងមួយករណីទៀត តាមបណ្ដាញសង្គមហ្វេសប៊ុក។

លោក ផុស សុវណ្ណ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៧ ខែកក្កដានេះថា «ការងារនេះ ពីថ្ងៃទី ១ មកហ្នឹង ដូចជាមានតែ ៣០ករណីទេ ហើយយើងបានធ្វើការងារទៅតាមយន្ដការ ដែលយើងមានដូចជាប្រកាសអន្តរក្រសួងលេខ ១៧០ហ្នឹង គឺយើងបានបញ្ជូនទៅឲ្យសមត្ថកិច្ចមានវិធានការ គឺគណៈកម្មការដែលធ្វើការតាមមុខការរៀងៗខ្លួន អ្នកដែលមាន»។
សម្រាប់ព័ត៌មានមិនពិត ដែលត្រូវបានរកឃើញទាំង ៣០ករណីនោះ ប្រភពសុទ្ធតែមិនមានការចុះបញ្ជីនៅក្រសួងព័ត៌ មាន។ ដូច្នេះ ក្រុមការងាររបស់ក្រសួងព័ត៌មាន បានបញ្ជូនករណីទាំងនោះ ឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីតាមដាន និងមានវិធានការបន្ត៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


