ព័ត៌មានជាតិ
ស្ពានកោះនរាឈានទៅតភ្ជាប់កំណាត់ចុងក្រោយ គ្រោងបញ្ចប់មុនផែនការ
ការដ្ឋានស្ពានកោះនរាកំពុងឈានទៅតភ្ជាប់កំណាត់ចុងក្រោយ ហើយបើតាមមើលជាក់ស្តែងអាចបញ្ចប់មុនផែនការនៅចុងឆ្នាំ២០២៣។
កាលពីម្សិលមិញ ក្រុមព័ត៌មានកម្ពុជាថ្មីបានធ្វើដំណើរពិនិត្យមើលពីវឌ្ឍនភាពគម្រោងសាងសង់ស្ពានកោះនរាឃើញថាសម្រេចបានលទ្ធផលយ៉ាងច្រើន។ ក្រុមកម្មករកំពុងឈានទៅតភ្ជាប់កំណាត់កណ្តាលស្ពានចុងក្រោយ ខណៈកំណាត់នៅសងខាងស្ពានក៏បានរៀបចំរួចរាល់ហើយដែរ។


អ្នកដំណើរដែលជិះសាឡាងទៅមក ក៏តែងតែសម្លឹងមើលការដ្ឋានស្ពានដែលកំពុងសាងសង់ ខណៈពួកគាត់មើលឃើញពីសារសំខាន់និងភាពចាំបាច់របស់ស្ពាននេះ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើចេញពីទឹកដីខណ្ឌច្បារអំពៅដែលបច្ចុប្បន្នមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។
ស្ពានកោះនរាជាគម្រោងរបស់ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ចំណាយការសាងសង់ជាង ៣៨ លានដុល្លារអាមេរិក។ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ ទទឹង ២៤ ,៥០ម៉ែត្រ កម្ពស់ ៧០ ម៉ែត្រ មាន ៤ គន្លង គឺ ២ គន្លងសម្រាប់រថយន្ត ១ គន្លងសម្រាប់ម៉ូតូ និង ១ គន្លងទៀត សម្រាប់អ្នកថ្មើជើង។

ស្ពានកោះនរាបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣។ តែបើតាមមើលឃើញជាក់ស្តែងការដ្ឋានស្ពានអាចបញ្ចប់មុនផែនការ ហើយអាចដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្នក្នុងពេលឆាប់ៗខាងមុខនេះដើម្បីសម្រួលចរាចរណ៍ និងបញ្ចៀសការកស្ទះនៅលើស្ពានព្រះមុនីវង្ស៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ