កីឡា
សមាជិកថ្មីព្រះខ័នរាជស្វាយរៀង Bounphachan មានប្រវត្តិយ៉ាងណា?
នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដានេះ ក្លិបព្រះខ័នរាជស្វាយរៀងបានប្រកាសជាផ្លូវការពីការនាំចូលសមាជិកថ្មី Bounphachan Bounkong ជាកីឡាករជម្រើសជាតិឡាវស្របតាមកូតាកីឡាករអាស៊ាន។
ការនាំយកកីឡាករសញ្ជាតិឡាវកីឡាករ Bounphachan Bounkong មកកាន់លីគកំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគ គឺជាការដោះដូរកីឡាករគួរឲ្យចាប់អារម្មណ៍មួយសម្រាប់រដូវកាលថ្មីនេះ។

កីឡាករវ័យ ២២ ឆ្នាំរូបនេះជាតារាបាល់ទាត់ឆ្នើមម្នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិឡាវ និងក្លិបបាល់ទាត់អាជីព Young Elephants ដែលជាជើងឯករបស់លីគបាល់ទាត់កំពូលប្រទេសឡាវចាប់ពីឆ្នាំ២០១៨រហូតដល់ឆ្នាំ២០២៣មុនពេលផ្លាស់មកក្លិបលីគកំពូលកម្ពុជារដូវកាល២០២៣-២៤។
ក្នុងនាមជាខ្សែបម្រើប្រយុទ្ធ Bounphachan Bounkong បានជួយឲ្យក្លិប Young Elephants ឈ្នះជើងឯកលីគកំពូលឡាវ២រដូវកាលគឺឆ្នាំ២០២២ និង២០២៣។ ជាមួយគ្នានេះ រូបគេក៏បានជួយក្លិបឲ្យពានរង្វាន់ Lao Cup Winner ២លើកដែរគឺឆ្នាំ២០២២ និង២០២៣។
រូបគេក៏បានឈ្នះពានរង្វាន់ជាកីឡាករឆ្នើមបំផុតនៅក្នុងលីគកំពូលប្រទេសឡាវរដូវកាល ២០២២-២៣។
កីឡាករ Bounphachan Bounkong បង្ហាញខ្លួនលើទីលានឲ្យក្លិប Young Elephants បានចំនួន៥៨លើក ក្នុងនោះស៊ុតចូលបាន៤០គ្រាប់គិតចាប់តាំងពីឆ្នាំ២០១៨ ប៉ុន្តែក្លិបអាជីពដំបូងគឺ Sovan United ពីឆ្នាំ២០១៥-២០១៦ រូបគេរកបាន៦គ្រាប់ក្នុងការបង្ហាញខ្លួន១០លើក។

ចំណែកនៅក្រុមជម្រើសជាតិឡាវវិញ Bounphachan Bounkong បានជាប់តាំងពីយុវជនអាយុក្រោម១៩ឆ្នាំរហូតដល់ឈុតធំ។ រូបគេបានបង្ហាញខ្លួនយុវជនជម្រើសជាតិអាយុក្រោម១៩ឆ្នាំបាន៦ដងក្នុងនោះស៊ុតបាន៦គ្រាប់។ រូបគេបង្ហាញខ្លួនឲ្យជម្រើសជាតិឡាវអាយុក្រោម២៣ឆ្នាំបាន១០ដង រកបាន៥គ្រាប់ និងបង្ហាញខ្លួនឲ្យឈុតធំ១០ដងរកបាន៤គ្រាប់។
រូបគេបានក្លាយជាកីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ AFF U-23 Championship ដែលរៀបចំការប្រកួតនៅប្រទេសកម្ពុជាឆ្នាំ២០២២ បន្ទាប់ពីស៊ុតចូលម៉ាឡេស៊ី២គ្រាប់ ជួយឲ្យ U23 ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការបោះជំហានចូលលីគកំពូលកម្ពុជាមួយក្លិបព្រះខ័នរាជស្វាយរៀងជាជោគជ័យមួយទៀតសម្រាប់ការអភិវឌ្ឍបាល់ទាត់របស់ខ្លួន ស្របពេលវិស័យបាល់ទាត់កម្ពុជាមានការប្រកួតប្រជែងខ្លាំងជាងឡាវ។
រហូតដល់ពេលនេះ ក្លិបព្រះខ័នរាជស្វាយរៀងបានត្រៀមកីឡាករកូតាបរទេសគ្រប់ចំនួនហើយសម្រាប់រដូវកាលថ្មីគឺកីឡាករជប៉ុន២នាក់ កីឡាករប្រេស៊ីល២នាក់ កីឡាករកាណាដា១នាក់ និងកីឡាករឡាវម្នាក់។
សូមបញ្ជាក់ថា ខេមបូឌានព្រីមៀរលីគនៅរដូវកាលថ្មី២០២៣-២៤ ដែលនឹងចាប់ផ្តើមនៅថ្ងៃ សៅរ៍ ទី ៥ ខែសីហា ខាងមុខនេះគឺតម្រូវឲ្យគ្រប់ក្លិបទាំងអស់ចុះកុងត្រាបររទេសចំនួន៦រូបគឺកីឡាករអាស៊ាន (AFF)១នាក់ កីឡាករអាស៊ី (AFC) ១នាក់ និងកីឡាករតំបន់ផ្សេង៤នាក់៕
អត្ថបទ៖ ផា រតនា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


