Connect with us

ជីវិតកម្សាន្ដ

គ្រាន់តែចំណូលពីការលក់កូល័រថ្ពាល់ Selena Gomez រកបាន ៧០ លានដុល្លារ

បានផុស

នៅ

ក្រុមហ៊ុនគ្រឿងសំអាង Rare Beauty របស់តារាស្រី Selena Gomez រកចំណូលបាន ៧០ លានដុល្លារ ពីការលក់កូល័រថ្ពាល់តែមួយមុខប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែង និងចម្រៀងវ័យ ៣០ ឆ្នាំរូបនេះ បង្កើតប្រេនខ្លួនឯងកាលពីឆ្នាំ ២០១៩ ហើយដំណើរការការលក់នៅអាមេរិកខាងជើងក្នុងឆ្នាំ ២០២០ ។

សម្រាប់កូល័រថ្ពាល់របស់នាងដែលមានតម្លៃ ២៣ ដុល្លារ ត្រូវអតិថិជនទទួលស្គាល់ថា មានគុណភាពល្អ និងពណ៌ដិតស្អាត ។ ក្រៅពីកូល័រថ្ពាស់ ក្រុមហ៊ុន Rare Beauty ក៏មានលក់គ្រឿងសម្អាងគួរឲ្យចង់ប្រើជាច្រើនដូចជា ឡេលាបមុខ ក្រែមលាបមាត់ ម្សៅផាត់មុខ និងម៉ាស្ការ៉ាជាដើម ។

ជាក់ស្ដែងក្រុមហ៊ុនគ្រឿងសម្អាងរបស់ Selena Gomez កំពុងឈានទៅរកភាពរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានពង្រីកការលក់ដល់ទៅ ៣៦ ប្រទេសឯណោះ ។

សូមបញ្ជាក់ថា Rare Beauty គឺជាអាជីវកម្មមួយផ្នែករបស់ Selena Gomez ខណៈដែលនាងក៏បន្តពង្រីកមុខរបរជាច្រើនផ្សេងទៀតផងដែរ ក្រៅពីការសម្ដែង និងចម្រៀង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ dailymail

ចុចអាន៖ Selena Gomez ចុច unfollow តារា ៥ ដួងពី Instagram ដោយមិនដឹងមូលហេតុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម