ព័ត៌មានជាតិ
៤ ឆ្នាំនេះ រដ្ឋ ចំណាយជាង ១ ពាន់លានដុល្លារ ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងប្រយុទ្ធជំងឺកូវីដ-១៩
នៅរយៈពេល ៤ ឆ្នាំនេះ រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណជាង ១ ពាន់លានដុល្លារ ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីជួយសម្រួលក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃឲ្យកាន់តែប្រសើរ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះថ្ងៃទី ២៤ កក្កដា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ មកដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ នេះ រដ្ឋាភិបាល បានបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចំនួន ១៣ ជុំ ស្មើនឹង ៣៧ លើក ចំណាយថវិកាប្រមាណ ១១១៩,៤០ លានដុល្លារ ដោយមានប្រជាពលរដ្ឋចំនួន ៧០៤៦៥៤ គ្រួសារ ដែលមានសមាជិកចំនួន ២៧៨៣១៩៩ នាក់។

ជាមួយគ្នានេះដែរ ក្រសួង បានប្រកាសឲ្យគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រមាណជាង ៧០ ម៉ឺននាក់ ទៅបើកប្រាក់ឧបត្ថម្ភជុំទី ១៤ លើកទី ១ ដែលចាប់ពីថ្ងៃទី ២៤ ខែកក្កដា រហូតដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីជួយសម្រួលក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃឲ្យកាន់តែប្រសើរ។

ក្រសួងសង្គមកិច្ច បានណែនាំថា ពេលទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីង តម្រូវឲ្យអ្នកទទួលផលត្រូវភ្ជាប់ទៅជាមួយនូវឯកសារពាក់ព័ន្ធដូចគ្នានឹងការបើកប្រាក់ឧបត្ថម្ភលើកមុនៗ ផងដែរ ពិសេសបណ្ណសមធម៌ ដែលនៅមានសុពលភាព និងត្រូវចងចាំលេខកូដសម្ងាត់។ ករណីភ្លេចលេខសម្ងាត់ សូមទំនាក់ទំនងអ្នកទទួលបន្ទុកកម្មវិធីតាម ឃុំ សង្កាត់ ឬ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត។
ករណីប្រជាពលរដ្ឋ ឬ សាធារណជន ពិនិត្យឃើញភាពមិនប្រក្រតីណាមួយក្នុងការអនុវត្តកម្មវិធី ឬ ដកសាច់ប្រាក់មិនបាននៅតាមបញ្ជរវីងណាមួយនោះ សូម សាធារណជន និងអ្នកទទួលផលទាំងអស់ ធ្វើការទំនាក់ទំនងជាមួយអ្នកកាន់កម្មវិធីតាម ឃុំ សង្កាត់ ឬ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឬ មន្ទីរផែនការ រាជធានី ខេត្តនីមួយៗ៕
អត្ថបទ ៖ សំអឿន




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


