ព័ត៌មានជាតិ
សប្បុរសជន បន្តឧបត្ថម្ភជំនួយដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្គត់ផ្គង់ជួយវីរកងទ័ពនៅសមរភូមិមុខ និងពលរដ្ឋភៀសសឹក
សប្បុរសជនជាច្រើន តាមរយៈគណៈកម្មការផ្សារ រដ្ឋបាលខណ្ឌ បានបន្តឧបត្ថម្ភជាជំនួយសម្ភារៈ ស្បៀងអាហារ និងថវិកា ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តផ្គត់ផ្គង់ជួយទៅកាន់វីរកងទ័ពនៅសមរភូមិមុខ ដែលកំពុងឈរជើងរឹងមាំការពារបូរណភាពទឹកដី នៃកម្ពុជា ពីការឈ្លានពានរបស់សៀម និងមួយផ្នែកជូនដល់ប្រជាពលរដ្ឋភៀសសឹក។


សប្បុរសជន សម្តែងក្តីពេញចិត្តចំពោះការចូលរួមចំណែកក្នុងការផ្តល់ជាជំនួយជួយបន្តទៅកាន់វីរជនកងទ័ពហានក្លារបស់កម្ពុជា ត្បិតពួកគាត់មិនបានចូលរួមកាន់អាវុធដើម្បីប្រយុទ្ធនៅសមរភូមិមុខក៏ពិតមែន តែក្នុងនាមជាអ្នកសមរភូមិក្រោយ គឺមានតែទឹកចិត្តក្នុងការចូលរួមឧបត្ថម្ភ និងផ្តល់ជាកម្លាំងចិត្ត លើកទឹកចិត្តពីចម្ងាយ ដើម្បីបង្ហាញឲ្យឃើញពីការរួបរួមសាមគ្គីគ្នាក្នុងគ្រាដែលប្រទេសជាតិកំពុងទទួលការឈ្លានពានពីរដ្ឋបរទេស។ ពួកគាត់បន្ថែមថា ក្នុងនាមជាប្រជាពលរដ្ឋ ជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងវីរកងទ័ពរបស់ប្រទេសកម្ពុជា ក្នុងការការពារបូរណភាពទឹកដី។


កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងអំពីការរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូចជា ៖ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនវីរកងទ័ពជួរមុខ ដែលបាននិងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា យ៉ាងអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ និងចែកជូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនទៅកាន់មណ្ឌលសុវត្ថិភាពនានា។


គួរបញ្ជាក់ថា បន្ទាប់ពីកើតមានបញ្ហាជម្លោះព្រំដែនដោយប្រដាប់អាវុធ ដែលភាគីថៃបានបើកការបាញ់ប្រហារឈ្លានពានចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជារួចមក ប្រជាពលរដ្ឋជាសប្បុរសជនច្រើនកុះករ បានបន្តរួបរួមគ្នាជាធ្លុងមួយ ក្នុងការបន្តជួយឧបត្ថម្ភជំនួយជាស្បៀង សម្ភារៈ និងថវិកាតាមលទ្ធភាព បន្តជាការរួមចំណែកជួយទៅកាន់អ្នកសមរភូមិមុខ។ នេះជាការស.បញ្ជាក់ឲ្យឃើញពីការស្នេហាសាមគ្គីភាព ក្នុងនាមជាឈាមជ័រខ្មែរ ស្រលាញ់ខ្មែរ៕
អត្ថបទ ៖ សុភា





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


