ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន៖ គួរអភិរក្សវប្បធម៌ខ្មែរឱ្យគង់វង្ស ជាជាងចម្លងពីបរទេស
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា បានលើកឡើងថា ក្នុងនាមជាពលរដ្ឋខ្មែរគួរតែនាំគ្នាអភិរក្សវប្បធម៌ ប្រពៃណីជាតិឱ្យបានគង់វង្សជាជាងទៅចម្លងវប្បធម៌បរទេស។

សម្តេច ម៉ែន សំអន ក្នុងពីធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ និងទស្សនាការសម្ដែងសិល្បៈ នាថ្ងៃទី២៥ ខែកក្កដា បានមានប្រសាសន៍ថា ការអភិវឌ្ឍវប្បធម៌ គឺជាការអភិវឌ្ឍធនធានមនុស្ស ព្រោះការអភិវឌ្ឍប្រភពកម្លាំងមនុស្ស ក៏ជាដើមកំណើតនៃការបង្កើតវប្បធម៌ផងដែរ។


សម្តេច ម៉ែន សំអន សង្កត់ធ្ងន់ថា «យើងត្រូវចងចាំថា ដើម្បីមានវប្បធម៌ គឺយើងត្រូវអប់រំប្រពៃណីដល់យុវជនជំនាន់ក្រោយ និងត្រូវរួមគ្នាអភិរក្សវប្បធម៌ ប្រពៃណីជាតិឱ្យបានគង់វង្ស ជាជាងចម្លងវប្បធម៌បរទេស»។
សម្តេច ម៉ែន សំអន ក៏បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជានាយកសាលា ដែលបានយកចិត្តទុកដាក់បណ្ដុះបណ្ដាលដល់សិស្សានុសិស្សជំនាន់ក្រោយ ជាទំពាំងស្នងឫស្សីប្រកបដោយចំណេះជំនាញនិងបទពិសោធន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕



-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


