ព័ត៌មានជាតិ
ក្រសួងបញ្ជាក់ជាថ្មី រដ្ឋាភិបាលមិនដកបណ្ណក្រីក្រពីពលរដ្ឋ ដោយសារនិន្នាការនយោបាយ
ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនធ្វើការដកហូតបណ្ណក្រីក្រនិងបញ្ឈប់បើកប្រាក់ដល់គ្រួសារទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដោយសារការប្រកាន់និន្នាការនយោបាយដូចការលើកឡើងរបស់បក្សនយោបាយ ឬជនឆបោកមួយចំនួននោះទេ។

ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានចាត់ទុកការលើកឡើងបែបនេះមានគោលបំណងចង់ឱ្យបងប្អូនប្រជាជន ជាពិសេសគ្រួសារអ្នកទទួលផលពីកម្មវិធីបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំកូវីដ១៩ មានការភ័យខ្លាចនិងខឹងសម្បារជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់ដែលកំពុងដឹកនាំបច្ចុប្បន្នឬរាជរដ្ឋាភិបាលកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាចុះកាលពីដើមសប្តាហ៍នេះបានណែនាំប្រជាជនទាំងអស់កុំចាញ់បោកជនខិលខូចមួយចំនួន ដែលបានដើរឃោសនាបោកប្រាស់ក្នុងករណីប្រជាជនចង់បានប័ណ្ណក្រីក្រដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ១៩ តម្រូវឲ្យគ្រួសារក្រីក្រត្រូវបង់ប្រាក់ដែលទង្វើខាងលើនោះមិនត្រឹមត្រូវនោះឡើយ ព្រោះការផ្ដល់ប័ណ្ណក្រីក្រត្រូវបានធ្វើឡើងតាមនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្ររបស់ក្រសួងផែនការ ដោយមិនមានការរើសអើងនិន្នាការនយោបាយនិងយកកំរ៉ៃណាមួយនោះឡើយគឺប្រកបដោយអភិក្រមជាមន្ត្រីបម្រើរាស្ត្រ។

ទន្ទឹមនឹងនេះក្រសួងសូមឱ្យអ្នកទទួលផលទាំងអស់ ប្រើប្រាស់ថវិកាដែលទទួលបានពីកម្មវិធីឲ្យបានត្រឹមត្រូវដោយជៀសវាងការប្រើប្រាស់ក្នុងគោលបំណងបម្រើឲ្យអបាយមុខផ្សេងៗ នាំឲ្យប៉ះពាល់ដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ការអន្តរាគមន៍ជំនួយសង្គមជាសាច់ប្រាក់។
ក្នុងករណីពិនិត្យរកឃើញមានអ្នកទទួលផល ដែលប្រើប្រាស់ខុសគោលដៅបែបនេះស្នើឲ្យអាជ្ញាធរមូលដ្ឋានធ្វើការអប់រំដល់អ្នកទទួលផលទាំងនោះជាលាយលក្ខណ៍អក្សរបើក្នុងករណីអ្នកទទួលផលទាំងនោះនៅមិនរាងចាលនោះទេ មេឃុំចៅសង្កាត់ត្រូវធ្វើការប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាក្នុងការធ្វើបច្ចុប្បន្នភាពប័ណ្ណក្រីក្រនោះឡើងវិញ។
ចាប់ពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០មកដល់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៣ រដ្ឋាភិបាលបានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ចំនួន១៣ជុំស្មើនឹង៣៧លើកដោយចំណាយថវិកាប្រមាណ ១១១៩,៤០ លានដុល្លារដោយមានប្រជាពលរដ្ឋចំនួន៧០៤៦៥៤គ្រួសារដែលមានសមាជិកចំនួន ២ ៧៨៣ ១៩៩នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


