សន្តិសុខសង្គម
អាជ្ញាធរប្រាប់ឱ្យពលរដ្ឋប្រើផ្លូវល្បឿនលឿនបណ្ដោះអាសន្ន
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃអាទិត្យទី ៣០ ខែកក្កដានេះ បានប្រាប់ឱ្យប្រជាពរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ប្រើប្រាស់ផ្លូវល្បឿនលឿនបណ្ដោះអាសន្ន ខណៈទឹកជំនន់ទឹកភ្លៀងលិចគីឡូម៉ែត្រលេខ ១១៦ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ដោយសារភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤នៅចំណុចមួយចំនួន រហូតឈានដល់ការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នដើម្បីកុំឱ្យខូចខាតផ្លូវ។
ក្រសួងធនធានទឹក នឹងឧតុនិយមបានបញ្ជាក់ថា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ ព្រឹក ស្ថានភាពទឹកនៅស្ទឹងសំរោង ក្នុងឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ទឹកបានឡេីងដល់កម្ពស់ ៥,៧៧ ម៉ែត្រ/៦,០០ ម៉ែត្រ ទឹកបានហូរកាត់ផ្លូវប្រវែងចន្លោះពី ៥០ម៉ែត្រទៅ១០០ម៉ែត្រ ដែលជាចំណុចជូនដំណឹងដល់បងប្អូនផ្អាកដំណើរការឆ្លងកាត់ជាបណ្ណោះអាសន្ន។

កាលពីថ្ងៃទី ២៩ ខែកក្កដា ស្ថានភាពទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ ធ្វើឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ (១០៧-១០៨) ជាប់ព្រំប្រទល់រវាងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច និងឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


