ព័ត៌មានជាតិ
៥ ឆ្នាំនេះ អគារក្រសួងរដ្ឋថ្មីៗសាងសង់ឡើងកាន់តែទំនើប កម្ពស់រាប់សិបជាន់
ប៉ុន្មានឆ្នាំនេះឃើញថា រដ្ឋាភិបាលបានចំណាយថវិកាលើការសាងសង់អគារក្រសួងថ្មីៗកម្ពស់រាបសិបជាន់ក្នុងនោះមានដូចជាទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃជាដើម។
១.ក្រសួងមហាផ្ទៃ
អគារក្រសួងមហាផ្ទៃថ្មី បានសាងសង់ឡើងនៅលើទីតាំងចាស់តាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ គិតមកដល់ពេលនេះដំណើរការសាងសង់មានរយៈពេលជាង ១ ឆ្នាំ ហើយគ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២៣។
អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះមានផ្ទៃក្រឡាធំ បើប្រៀបធៀបសំណង់អគាររដ្ឋផ្សេងទៀត។ សាងសង់ឡើងចំណាយថវិកាប្រមាណ ៦០ លានដុល្លារអាមេរិក មានកំពស់ ៩ ជាន់ អគារក្រសួងមហាផ្ទៃថ្មី រចនាឡើងតាមលំនាំប្រាសាទអង្គវត្តកំពូលប្រាំ ដោយបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិចេញចូលជាទីកន្លែងធ្វើការរួមបែបសម័យទំនើបថ្មី។

២.ក្រសួងរៀបចំដែនដី និងនគរោបនីយកម្ម
អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយទៀតក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្មខ្មែរជាមោទនភាពសម្រាប់ជាតិ។
អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ។ សាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានចំនួន ៨ ជាន់ មានបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ។
អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាយថវិកាសាងសង់ជាង ២៨ លានដុល្លារអាមេរិក។

៣.រដ្ឋសភា
អគាររដ្ឋបាលរដ្ឋសភាមានទីតាំងនៅខាងត្បូងបរិវេណរដ្ឋសភា។ អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាសាងសង់ឡើងក្រោមជំនួយពីរដ្ឋាភិបាលវៀតណាមប្រមាណ ២៥ លានដុល្លារ។ អគាររដ្ឋបាលថ្មីរដ្ឋសភានេះមានកម្ពស់រហូតដល់ ១២ ជាន់ មានចំណតឡាន ២ ជាន់ខាងក្រោម និងសាលប្រជុំធំតូចចំនួន ៤ ជាន់ ខណៈជាន់លើៗគឺជាបន្ទប់ធ្វើការរបស់បុគ្គលិក និងតំណាងរាស្ត្រ។

ការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ក៏បានគិតគូរពីរចនាបថខ្មែរបូរាណដោយច្របាច់បញ្ចូលគ្នារវាងសិល្បៈបុរាណ និងសម័យបានយ៉ាងល្អឥតខ្ចោះ។
៤.ក្រសួងសាធារណការ និងដឹកជញ្ជូន
អគារទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន បានលេចរូបរាងឡើងនៅលើផ្លូវលេខ ៥៩៨ (ផ្លូវឯកឧត្តមជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធបើកឱ្យប្រើប្រាស់កាលពីឆ្នាំ២០២១ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន។

អគារទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូនសាងសង់ឡើងលើផ្ទៃដីជិត ៤ ហិកតា ក្នុងនោះមានអគាររដ្ឋបាលកម្ពស់ ៩ ជាន់ និងអគាររដ្ឋបាល ២ ខ្នង (អគារស្លាបសងខាង)។
អគារក្រសួងសាធារណការនិងដឹកជញ្ជូន ក៏មានរៀបចំបំពាក់ប្រព័ន្ធសូឡាដែលទាញយកថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលអគារ ក្នុងការកាត់បន្ថយចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃ រួមចំណែកសន្សំសំចៃថវិកាជាតិតាមរយៈការប្រើប្រាស់ថាមពលបៃតង។
៥.ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍
ដោយឡែកអគារក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍នៅតាមបណ្តោយមហាវិថីព្រះនរោត្តមបានបើកការដ្ឋានសាងសង់តាំងពីឆ្នាំ ២០១៩។ ការសាងសង់អគារក្រសួងឧស្សាហកម្មថ្មី ដើម្បីផ្តល់កន្លែងធ្វេីការសមរម្យសម្រាប់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការដែលបច្ចុប្បន្នមានលក្ខណៈតូចចង្អៀត។
អគារថ្មីកម្ពស់ ១៨ ជាន់នេះ មានសាលប្រជុំតូចធំជាច្រើនដាច់ដោយឡែកៗពីគ្នា ក្នុងនោះក៏មានសាលប្រជុំធំជាលក្ខណ: Video Conference បំពាក់ដោយគ្រឿងបរិក្ខាអេឡិចត្រូនិកទំនេីប។
អគារក៏មានចំណតរថយន្តចំនួន ០៤ ជាន់ ដោយប្រើជណ្តើរយន្តបច្ចេកវិទ្យាខ្ពស់ចុងក្រោយ ក្នុងការអូសទាញរថយន្តពីជាន់ខាងក្រោមទៅជាន់ខាងលើនីមួយប្រកបដោយសុវត្តិភាពខ្ពស់។

៦.ក្រសួងការពារជាតិ៖
អគារក្រសួងការពារជាតិថ្មីសាងសង់ដោយក្រុមហ៊ុន China Railway Urban Construction Group Co. Limited (CRUCG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Railway Construction Corporation Limited (CRCC) ។
បើកការដ្ឋានសាងសង់នៅឆ្នាំ ២០១៨ និងបញ្ចប់ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០២១។ លក្ខណ:ពិសេសអគារទីស្ដីការថ្មីរបស់ក្រសួងការពារជាតិ នៅលើដំបូលអគារអាចឲ្យឧទ្ធម្ភាគចក្រចុះចតបានថែមទៀតផង។

ក្រៅពីអគារសំណង់ក្រសួងប៉ុន្មានខាងលើដែលមួយចំនួនបានសម្ពោធឲ្យប្រើប្រាស់និងមួយចំនួនទៀតនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ក៏នៅមានសំណង់អគារស្ថាប័នរដ្ឋផ្សេងទៀតត្រូវបានសាងសង់រួចជាបន្តបន្ទាប់ដូចជាអគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅលើបណ្តោយមហាវិថីព្រះនរោត្តម អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) កម្ពស់ ២១ ជាន់នៅខណ្ឌសែនសុខ ក៏ដូចជាអគារសាលាយុត្តិធម៌នៅតំបន់ព្រែកលៀបជាដើម៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


