ព័ត៌មានជាតិ
សម្ដេចតេជោ ៖ បន្ទាប់ពីបើកប្រទេសឡើងវិញ គឺកម្មវិធីសម្ពោធសមិទ្ធផលនានា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បន្ទាប់ពីបើកប្រទេសលើគ្រប់វិស័យឡើងវិញ ក្រោយពីការរាតត្បាតជំងឺកូវីដ-១៩ មានការថយចុះមក គឺកម្មវិធីសម្ពោធនូវសមិទ្ធផលនានារបស់ប្រទេសកម្ពុជា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់។
ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ចឹងតាំងពីបើកប្រទេសឡើងវិញមក ការដើរធ្វើពិធីសម្ពោធ ឬបើកការដ្ឋានមានជាបន្តបន្ទាប់ ដែលយើងត្រូវតែ នេះជាដំណើរការធម្មតារបស់យើង ប៉ុន្តែកន្លែងខ្លះជាការដោះបំណុល ដូចនៅកន្លែងនេះ មក ដោះបំណុលទេ បំណុលនេះជំពាក់»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ផ្លូវជាតិលេខ ២១ នេះ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ តាំងពីខែមីនា ឆ្នាំ ២០២១ មកម្លេះ។ ប៉ុន្តែដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក៏បានសម្រេចផ្អាក រហូតមកដល់ពេលនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


