Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ការធ្វើឲ្យមានសមិទ្ធផល ជាការលំបាកមួយហើយ តែនិរន្តរភាពរបស់វាគឺជាបញ្ហាមួយទៀត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការធ្វើឲ្យមានសមិទ្ធផល គឺជារឿងដែលលំបាកមួយហើយ តែបញ្ហាធ្វើឲ្យមាននិរន្តរភាពនោះ គឺជាបញ្ហាមួយទៀតដែលត្រូវគិតគូរ។ ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ (ពេទ្យលោកសង្ឃ) នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងមកសម្ដេចតែងតែលើកឡើងថា ការធ្វើឲ្យមានសមិទ្ធផល គឺជាការលំបាកមួយហើយ ក៏ប៉ុន្តែនិរន្តរភារបស់វាគឺជាបញ្ហាមួយទៀត ដែលកាន់តែពិកបាក។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «អញ្ចឹងទេ សុំការប្រើប្រាស់អគារ ការប្រើប្រាស់នូវឧបករណ៍សម្ភារៈ បច្ចេកទេសរបស់យើង គឺត្រូវតែធ្វើឲ្យបានម៉ត់ចត់ ឲ្យបានល្អ ដែលមានអាយុកាលប្រើប្រាស់ រយៈពេលវែង»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា បើតាមក្រុមហ៊ុនសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បានឲ្យដឹងថា មន្ទីរពេទ្យនេះ នឹងមានអាយុកាលប្រើប្រាស់រហូតដល់ ៥០ឆ្នាំ។ ប៉ុន្តែបើមិនការថែទាំឲ្យបានល្អទេនោះ ការប្រើប្រាស់មន្ទីរពេទ្យនេះ អាចនឹងតិចជាង ៥០ឆ្នាំ តែបើតែថែទាំបានល្អវិញ នោះក៏អាចលើស ៥០ឆ្នាំ ផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម