សន្តិសុខសង្គម
ជំនន់ទឹកភ្លៀងប៉ះពាល់ដំណាំស្រូវពលរដ្ឋមួយចំនួននៅស្ទឹងស្លាគូ
ដំណាំស្រូវរបស់ប្រជាពលរដ្ឋមួយចំនួននៅប្របដងស្ទឹងស្លាគូរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងធ្លាក់ពីខេត្តកំពង់ស្ពឺនារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី ១ ខែសីហានេះថា លោកមិនទាន់មានទិន្នន័យពីការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅអមដងស្ទឹងស្លាគូនៅឡើយទេ ប៉ុន្តែលោកថា ស្ថានភាពទឹកមិនប៉ះពាល់ធ្ងន់ធ្ងរទេ ហើយទឹកនឹងស្រកទៅវិញដោយសារស្ទឹងស្លាគូមានផ្លូវរំដោះទឹក។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងដែរថា ទឹកជំនន់នៅកំពង់ស្ពឺ បានធ្លាក់ទៅតាមស្ទឹងស្លាគូ នៅក្នុងភូមិនសាស្ត្រខេត្តតាកែវធ្វើឱ្យប៉ះពាល់ដំណាំកសិផលខ្លះ ប៉ុន្តែស្ថានភាពនេះ បានធូរស្រាលទៅវិញហើយ បន្ទាប់ពីប៉ះពាល់រយៈពេល ២៤ ទៅ ៤៨ ម៉ោង។
ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃនេះបានកើតឡើងនៅខេត្តចំនួន៥ រួមមាន ខេត្តព្រះសីហនុ កំពង់ស្ពឺ កែប កំពត និងកោះកុង បណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ៥ ពាន់គ្រួសារ ស្លាប់មនុស្សម្នាក់ បាត់ខ្លួនម្នាក់ និងប៉ះពាល់ផលដំណាំ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធចំនួន។
ខេត្តកំពង់ស្ពឺ ប៉ះពាល់ស្រុកភ្នំស្រួច និងស្រុកបរសេដ្ឋ បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ៣៤៩ ខ្នង ជម្លៀសប្រជាពលរដ្ឋ ១២៣ គ្រួសារ ប៉ះពាល់ដំណាំស្រូវ ៧០៧ ហិកតា ដំណាំរួមផ្សំ ១០៨ ហិកតា ផ្លូវប្រវែង ២ ៩៥០ ម៉ែត្រ ក្នុងនោះដាច់ផ្លូវ ១ ៤៥៥ ម៉ែត្រ ច្រោះខ្នងទំបន់ ៦ កន្លែង ដាច់ទំនប់ ៥០ ម៉ែត្រ និងច្រោះលូ ៤ កន្លែង៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៩ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


