Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! យោធា មីយ៉ាន់ម៉ា លើកលែងទោសដល់លោកស្រី អ៊ុងសាន ស៊ូជី

បានផុស

នៅ

នៅទីបំផុត យោធាមីយ៉ាន់ម៉ាបានប្រកាសផ្តល់ការលើកលែងទោសដល់មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងផ្ទះនៃរដ្ឋធានីណៃពិដោ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អ៊ុងសាន ស៊ូជី ដែលកាលពីសប្តាហ៍មុនបានផ្ទេរចេញពីពន្ធនាគារ និងបញ្ជូនទៅឃុំខ្លួននៅក្នុងផ្ទះ ត្រូវបានយោធាមីយ៉ាន់ម៉ាដឹកនាំដោយលោក មីន អ៊ុងឡាំង ផ្ដល់ការលើកលែងទោសចំពោះបទល្មើសចំនួន ៥ ក្នុងចំណោមបទល្មើសជាច្រើន ដែលកាត់ទោសលោកស្រីឲ្យជាប់ពន្ធនាគារសរុប ៣៣ ឆ្នាំ ។

លោកស្រី ស៊ូជី ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយចាប់ពីពេលនោះមក ភាពចលាចលនៅក្នុងប្រទេសដើម្បីទាមទារឲ្យមានការដោះលែងលោកស្រី ត្រូវបានផ្ទុះឡើង ហើយបណ្ដាលឲ្យមានការប៉ះទង្គិចគ្នារវាងជនស៊ីវិល និងកម្លាំងយោធាផងដែរ ។

យោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា មនុស្សជាង ១.៥ លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងភាពចលាចលនៃសង្គ្រាមស៊ីវិលរបស់មីយ៉ាន់ម៉ា ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ខណៈកុមារជាង ៥ លាននាក់ត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង ។

ស្របពេលជាមួយគ្នានេះ ទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN) ក៏បានបង្ហាញដែរថា យ៉ាងហោចណាស់មនុស្ស ២,៨៩០ នាក់បានបាត់បង់ជីវិតក្រោមកណ្តាប់ដៃរបស់យោធា និងអ្នកដែលនៅក្រោមឱវាទរបស់ពួកគេ ខណៈដែលប្រជាជន ៧៦៧ នាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីយោធាឡើងកាន់អំណាច ។

គួរបញ្ជាក់ថា ក្រៅពីលោកស្រី អ៊ុងសាន ស៊ូជី, ប្រធានាធិបតី​ដែល​ត្រូវ​បាន​បណ្តេញ​ចេញដោយយោធា គឺលោក Win Myint ក៏ស្ថិតក្នុងចំណោមអ្នកទោសជាង ៧,០០០ នាក់ដែលត្រូវ​បាន​ផ្តល់​ការ​លើក​លែង​ទោស​ផងដែរ ដើម្បីអបអរការប្រារព្ធពិធីបុណ្យចូលព្រះវស្សានៅមីយ៉ាន់ម៉ា ៕

លោក Win Myint (ឆ្វេង) និងលោកស្រី អ៊ុងសាន ស៊ូជី

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Nikkei Asia

ចុចអាន ៖ UN ឲ្យ មីយ៉ាន់ម៉ា វិលទៅរកការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ និងធ្វើការបោះឆ្នោតត្រឹមត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+៨ នាទី មុន

ពលករខ្មែរនៅប្រទេសថៃ ក្លាយជាអ្នកមានបន្ទាប់ពីត្រូវឆ្នោតជាតិ ១២លានបាត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ លើកឡើងពីមូលហេតុ​ ដែលជាកូរ៉េយល់ថា កម្ពុជាជាប្រទេសអំណោយផល ក្នុងការវិនិយោគនាពេលនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរាជទូតជប៉ុន៖« កម្ពុជា កំពុងដើរលឿនជាងជប៉ុន នៅក្នុងវិស័យឌីជីថល»

ព័ត៌មានជាតិ៣ ម៉ោង មុន

បញ្ចប់តំណែងពីចៅអធិការវត្តឈើទាលជ្រុំ បន្ទាប់ពីធ្លាយវីដេអូឈ្លោះជាមួយគ្រូបង្រៀនស្រុកត្បូងឃ្មុំ ២ឆ្នាំមុន

នយោបាយ៤ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រតាន់ បង្ហាញលទ្ធផល៥ចំណុចបន្ទាប់ពីសម្តេចធិបតីបញ្ចប់ទស្សនកិច្ចនៅកូរ៉េ

ព័ត៌មានជាតិ៣ ម៉ោង មុន

បញ្ចប់តំណែងពីចៅអធិការវត្តឈើទាលជ្រុំ បន្ទាប់ពីធ្លាយវីដេអូឈ្លោះជាមួយគ្រូបង្រៀនស្រុកត្បូងឃ្មុំ ២ឆ្នាំមុន

ព័ត៌មានជាតិ៤ ម៉ោង មុន

ភ្លៀង ខ្យល់ រន្ទះ បានបំផ្លាញផ្ទះពលរដ្ឋ និងផ្ដាច់ជីវិតក្មេងស្រីម្នាក់ នៅស្រុកមោងឬស្សី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Breaking News! ទីបំផុត វៀតណាម រកបានប្រធានាធីបតីថ្មីហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

មន្ត្រីនគរបាលចរាចរណ៍លោក ហោ ម៉ៅ ដែលតែងសម្រួលចរាចរណ៍នៅស្តុបចាក់អង្រែលើ ទទួល​មរណភាព​ដោយ​ជំងឺ​គាំងបេះដូង​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

អ្នកឧកញ៉ា ឡេងប្រុស ដឹកនាំគណៈប្រតិភូ Galaxy Navatra Group ទស្សនកិច្ចសាកលវិទ្យាល័យ Sun Moon នៅប្រទេសកូរ៉េ

Sokha Hotels

ព័ត៌មានពេញនិយម