ព័ត៌មានជាតិ
ម៉ោង ១ រំលងអាធ្រាត្យ ឆេះឃ្លាំងតម្លៃរាប់ម៉ឺនដុល្លារនៅទួលស្វាយព្រៃ រាលដាលឆេះផ្ទះពីរល្វែងថែមទៀត
អគ្គិភ័យបានឆាបឆេះអស់គ្មានសល់ ឃ្លាំងស្តុកទំនិញមួយកន្លែងហើយក៏បន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះថែមទៀតកាលពីវេលាម៉ោង ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ទីតាំងឃ្លាំងខាងលើ ស្ថិតនៅតាម បណ្ដោយផ្លូវ៣៥៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។

ពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឮសំឡេងផ្ទុះ ចេញពីឃ្លាំងខាងលើ ហើយស្រាប់តែមានផ្សែងនិងអណ្ដាតភ្លើងឆេះ សន្ធោសន្ធៅឡើង ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន និង ខាងរថយន្តពន្លត់អគ្គីភ័យ គ្រប់អង្គភាព ចេញអន្តរាគមន៍ បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង តែភ្លើងនៅតែបន្តឆេះរាល់ដាលទៅដល់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់នោះអស់ចំនួន២ល្វែងបន្តទៀត។
ទោះជាយ៉ាងណា កម្លាំងពន្លត់អគ្គីភ័យ នៅតែបន្តបាញ់ពន្លត់ ដោយប្រើប្រាស់រថយន្ត មកពីអង្គភាពផ្សេងៗគ្នា សរុប៤៥គ្រឿង សហការគ្នាបាញ់ពន្លត់ និងមិនទាន់សន្និដ្ឋានមូលហេតុនៃអគ្គិភ័យនេះនៅឡើយ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់