ព័ត៌មានជាតិ
Update៖ អគ្គិភ័យនៅទួលស្វាយព្រៃ ស្លាប់កម្មករ ០២ នាក់ សមត្ថកិច្ចកំពុងកាយរកសព

ព័ត៌មានបឋមដែលកម្ពុជាថ្មីទទួលបាន ថា ករណីឆេះអគ្គិភ័យ នៅយប់រំលងអាធ្រាត ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១នេះ មានបុរសចំនួន២ នាក់ ដែលជាកម្មករធ្វើការក្នុងឃ្លាំងស្តុកឥវ៉ាន់បានស្លាប់បាត់បង់ជីវិត។
សមត្ថកិច្ចកំពុងអន្តរាគមកាយគំនរផេះផង់ដើម្បីស្វែងរកសាសព ចំពោះមូលហេតុនៃការឆេះមិនទាន់បញ្ជាក់នោះទេ កំពុងស្ថិតក្រោមការស៊ើបអង្កេតពីសមត្ថកិច្ច។
ប្រតិបត្តិការពន្លត់អគ្គិភ័យបានធ្វើឡើងជាច្រើនម៉ោង ដល់ម៉ោង ជាង ៩ ព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១នេះ។
អគ្គិភ័យបានឆាបឆេះអស់គ្មានសល់ ឃ្លាំងស្តុកទំនិញមួយកន្លែងហើយក៏បន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះថែមទៀតកាលពីវេលាម៉ោង ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ទីតាំងឃ្លាំងខាងលើ ស្ថិតនៅតាម បណ្ដោយផ្លូវ៣៥៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។
ពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឮសំឡេងផ្ទុះ ចេញពីឃ្លាំងខាងលើ ហើយស្រាប់តែមានផ្សែងនិងអណ្ដាតភ្លើងឆេះ សន្ធោសន្ធៅឡើង ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន និង ខាងរថយន្តពន្លត់អគ្គីភ័យ គ្រប់អង្គភាព ចេញអន្តរាគមន៍ បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង តែភ្លើងនៅតែបន្តឆេះរាល់ដាលទៅដល់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់នោះអស់ចំនួន២ល្វែងបន្តទៀត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២២ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២២ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


