ព័ត៌មានជាតិ
ឯកឧត្តម វង សូត ជំរុញដល់គ្រួសារក្រីក្រត្រូវយកសាច់ប្រាក់ដែលឧបត្ថម្ភក្នុងវិបត្តកូវីដ ទៅបង្កើតមុខរបរឲ្យកាន់តែល្អប្រសើរឡើង
ឯកឧត្តម វង សូត បានជំរុញដល់គ្រួសារក្រីក្រ ត្រូវខិតខំប្រឹងប្រែងយកសាច់ប្រាក់ដែលទទួលបានពីរាជរដ្ឋាភិបាលក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នេះ យកទៅប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កើតការងារដាំដុះ ចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពឲ្យល្អប្រសើរ។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយគ្រួសារក្រីក្រដែលទទួលបានសាច់ប្រាក់ឧបត្តម្ភពីរាជរដ្ឋាភិបាល ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងបរិវេណវត្តទួលសង្កែ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ឯកឧត្ដមរដ្ឋមន្ត្រី បានជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងជីវភាពខ្វះខាត សរុបទូទាំងប្រទេសប្រមាណជាង៧០ម៉ឺនគ្រួសារ ត្រូវរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សាច់ប្រាក់ជួយសម្រួលជីវភាពគ្រួសារក្រីក្រក្នុងវិបត្តិកូវីដ១៩នេះ ដោយលើកទឹកចិត្តបន្ថែមឲ្យគ្រួសារក្រីក្រទាំងអស់ខិតខំស្វែងរកការងារ និងបង្កើតមុខរបរធ្វើ ក្នុងការសម្រួលនូវជីវភាពឲ្យកាន់តែល្អប្រសើរវិញ ។

ឯកឧត្ដម បានបញ្ជាក់ទៀតថា គ្រួសារដែលក្រីក្រកំឡុងពេលកូវីដ១៩នេះ គឺប្រសិនបើបញ្ហាវិបត្តិកូវីដត្រូវរលាយសាបសូន្យទៅវិញនោះ ការជួយឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលក៏ត្រូវបិទបញ្ចប់ដែរ ខណៈបច្ចុប្បន្នបានផ្តល់បីខែទៀត ក្នុងឆ្នាំ២០២១នេះរួមមាន៖ ខែមករា កុម្ភៈ និងមីនា ប៉ុន្តែចំពោះស្ត្រីក្រីក្រ និងកុមារនៅតែទទួលការគាំពារសង្គម ឧបត្ថម្ភសាច់ប្រាក់ជារៀងរហូត។

ក្រោយពិធីសំណេះសំណាល ឯកឧត្ដម វង សូត និងលោកជំទាវ បានអញ្ជើញចុះពិនិត្យការកសាងអគារវិទ្យាល័យ ជាច រួចមកក៏បន្តដំណើរពិនិត្យការសាងសង់មណ្ឌលសុខភាពឃុំ ជាច ហើយចុងក្រោយចុះពិនិត្យការសាងសង់កុដិព្រះសង្ឃនៅវត្ត ជាច៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


