Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រីវៀតណាម​ម្នាក់​ដាច់​ម្រាម​ដៃ ដោយសារផ្ទុះទូរស័ព្ទពេលកំពុងលេង

បានផុស

នៅ

កាលពីថ្ងៃពុធ ទី៩ ខែសីហា ស្ត្រីវ័យ ៣៧ ឆ្នាំម្នាក់មកពីខេត្ត Bac Giang ភាគខាងជើងប្រទេសវៀតណាមបានដាច់ម្រាមដៃ និងរបួសភ្នែក បន្ទាប់ពីទូរស័ព្ទរបស់នាងផ្ទុះខណៈពេលកំពុងលេងបណ្ដើរសាកថ្មបណ្ដើរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះឧប្បត្តិហេតុផ្ទុះទូរស័ព្ទ មន្ទីរពេទ្យមិត្តភាពវៀតណាមអាល្លឺម៉ង់នៅទីក្រុងហាណូយតែងទទួលព្យាបាលជនរងគ្រោះភ្លាមៗ ។

លោកវេជ្ជបណ្ឌិត Nguyen Trong Tai បានឲ្យដឹងថា អ្នកជំងឺកំពុងសម្រាកព្យាបាលមុខរបួស នាងខូចភ្នែកខាងស្តាំ ដាច់ម្រាមដៃនៅដៃស្តាំ របួសបំពង់ក និងរបួសជាច្រើនកន្លែងទៀត ។ លោកបន្តទៀតថា នារីរងគ្រោះមានស្ថិរភាពបន្ទាប់ពីការវះកាត់ ចំណែកឯការបាត់បង់ម្រាមដៃនឹងកាត់បន្ថយសមត្ថភាពពលកម្មរបស់នាងផងដែរ ។

ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យមិត្តភាពវៀតណាមអាល្លឺម៉ង់បានទទួលព្យាបាលអ្នកជំងឺដែលមានរបួសដោយសារតែផ្ទុះទូរស័ព្ទចំនួន ៥ នាក់ហើយ ។

យ៉ាង​ណា​មិញ លើក​នេះ​គឺជាករណី​ធ្ងន់ធ្ងរ​បំផុត​ដែល​មន្ទីរពេទ្យមិនធ្លាប់ជួបប្រទះពីមុនមក ​។ ជាចុងក្រោយ វេជ្ជបណ្ឌិត​ Tai សូមដាស់តឿនគ្រប់គ្នាថា ចៀសវាងការប្រើទូរស័ព្ទអំឡុងពេលសាកថ្ម ដើម្បីការពារការផ្ទុះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ tuoitrenews

ចុចអាន៖ វៀតណាមកម្ទេចឧបករណ៍អេឡិចត្រូនិករាប់ពាន់គ្រឿង តម្លៃខ្ទង់ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម