ព័ត៌មានអន្ដរជាតិ
គ្រូបង្រៀនម្នាក់ត្រូវប្រជាជនថៃសុំថត ព្រោះស្មានថាជាលោក ប្រាយុទ្ធ
បុរសជនជាតិថៃម្នាក់ធ្លាប់ក្លាយជាចំណាប់អារម្មណ៍មហាជន ពេលដែលរូបភាពរបស់លោកត្រូវគេបង្ហោះលើអ៊ីនធឺណិត ដោយប្រៀបធៀបមុខមាត់ដូចបេះដាក់ទៅនឹងនាយករដ្ឋមន្ត្រីចាំផ្ទះលោក ប្រាយុទ្ធ ចាន់អូចា។

ក្រោយភាពល្បីល្បាញរបស់លោកបានសាយភាយ ក្រុមអ្នកសារព័ត៌មាន Matichon បានទៅដល់ទីតាំងផ្ទាល់ដោយធ្វើការសម្ភាសន៍លើរូបលោក ទើបដឹងថាលោកគឺជាគ្រូអប់រំកាយនៅខេត្ត Nong Khai។
លោកមានឈ្មោះថា ខាំ ខៀន អាយុ៥៤ឆ្នាំ ជាគ្រូបង្រៀនឯកទេស ប្រធានក្រុមអប់រំសុខភាព និងអប់រំកាយ នៅសាលា Pathumthep Wittayakarn ស្រុក Muang ខេត្ត Nong Khai។ បន្ទាប់ពីចាប់ផ្តើមមាននិន្នាការលើអ៊ីនធឺណិត រូបគាត់មានគេមកសុំថតរូបនិងសុំបានហត្ថលេខា។ ប៉ុន្តែគាត់បានប្រាប់មកវិញថា ត្បិតថារីករាយដែលមុខដូចលោកប្រាយុទ្ធ ប៉ុន្តែគាត់មិនចង់យកខ្លួនឯងទៅប្រៀបនឹងនាយករដ្ឋមន្ត្រីទេ។
គ្រូអប់រំកាយ និងធ្លាប់ជាមេបញ្ជាការមុខវិជ្ជាយោធានៃសាលារូបនេះ និយាយទាំងញញឹមថា “ដោយផ្ទាល់ ខ្ញុំមិនដឹងថាខ្ញុំមុខដូចពិតឬអត់? ប៉ុន្តែខ្ញុំចូលចិត្តឧត្ដមសេនីយ៍ប្រាយុទ្ធ។ ក្រោយមកខ្ញុំត្រូវគេសុំថតរូបនិងហត្ថលេខានៅសាលា ឬទៅទិញអីវ៉ាន់ គេតែងតែនិយាយថា មុខស្រដៀង ហើយមុខបែបនេះអស់ពេលជាយូរមកហើយ”។

ទោះយ៉ាងណាក៏ដោយ រឿងរ៉ាវបុរសគ្រូបង្រៀនខាងលើនេះបានកើតឡើងតាំងពីឆ្នាំ ២០១៤ ក្នុងពេលដែលលោកឧត្ដមសេនីយ៍ប្រាយុទ្ធទើបឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថៃដំបូងៗមកម្ល៉េះ។ ស្របពេលដែលលោកគ្រូអ្នកគ្រូសុទ្ធតែថាបុគ្គលិកលក្ខណៈ ឥរិយាបថ និងរូបរាងស្រដៀងរបស់គាត់ គឺដូចគ្មានខុសគ្នាឡើយ។
យ៉ាងណាមិញ ត្បិតថារូបភាពរបស់លោកកើតឡើងអស់រយៈពេល៩ឆ្នាំហើយក្ដី ប៉ុន្តែភាពល្បីល្បាញរបស់គាត់នៅបន្តមានមកដល់សព្វថ្ងៃនេះ។ ក្នុងនោះ មនុស្សជាច្រើននៅតែសុំថតរូប និងហត្ថលេខាដោយផ្ទាល់ ហើយប្រៀបប្រដូចទៅនឹងលោកប្រាយុទ្ធជារឿយៗផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ