ជីវិតកម្សាន្ដ
ទស្សនិកជនអាណិត Ahn Bo Hyun ខណៈគេវាយប្រហារ ក្រោយមានទំនាក់ទំនងជាមួយ Jisoo
កាលពីថ្ងៃទី ១៣ ខែសីហា ប្រធានបទក្នុងពិភពសង្គមបាននិងកំពុងផ្ទុះខ្លាំងដោយដាក់ចំណងជើងធំៗថា “ខ្ញុំអាណិត Ahn Bo Hyun ” ដោយបោះពុម្ពនៅលើវេទិការកូរ៉េ Nate Pann ហើយគិតត្រឹមថ្ងៃទី ១៤ ខែសីហា វាទទួលបានការចូលមើលជាង ១០ ម៉ឺន និងរាប់រយមតិឯណោះ។

ជាពិសេស អ្នកនិពន្ធនៃប្រធានបទនេះ បានបង្ហាញថា Ahn Bo Hyun ច្បាស់ជាហត់នឿយដោយសារការអត្ថាធិប្បាយផ្សេងៗ និងត្រូវជីកកកាយលើព័ត៌មានអវិជ្ជមាននាពេលកន្លងមករបស់អ្នកនិយមលេងអ៊ីនធឺណែត ពីពិភពសង្គមកូរ៉េ វាបានកើតឡើងបន្ទាប់ពីទំនាក់ទំនងរបស់លោកជាមួយ Jisoo សមាជិកក្រុម BLACKPINK ត្រូវលាតត្រដាង។
មតិមួយចំនួនរបស់អ្នកលេងអ៊ីនធឺណិតបានបញ្ចេញខុសៗគ្នាថា គ្រាន់តែ comment នឹងមិនធ្វើឲ្យ Fandom របស់ Jisoo ញ័រទេ, រូបភាពរបស់ Ahn Bo Hyun មានភាពមិនច្បាស់លាស់បន្តិច គាត់មិនមែនជាតារាសម្តែងដែលគេស្គាល់ថាមានរូបរាងល្អដូចជា Song Kang, Cha Eun Woo, Park Bo Gum, និង Ahn Hyo Seop ឬតារាសម្តែងដែលគេស្គាល់ថាមានជំនាញសម្តែងដូចជា Choi Woo ។ មិនដឹងថាគាត់នឹងល្បីឬអត់? បើមិនទាន់មានដំណឹងស្នេហា ទីតាំងរបស់គាត់នៅក្នុងរង្វង់នេះគឺមិនស្ថិតស្ថេរ។
ទន្ទឹមនឹងនោះ BLACKPINK គឺជាក្រុមចម្រៀងស្រីលំដាប់កំពូល ហើយគ្មាននរណាម្នាក់នៅក្នុងប្រទេសកូរ៉េដែលមិនធ្លាប់លឺពី Jisoo នោះទេ, វាគឺដោយសារតែ Jisoo មានរូបស្អាត ទើបមានគម្លាតដ៏ធំរវាងពួកគេ, ភាពទាក់ទាញរបស់ Ahn Bo Hyun ជាអ្វី? គាត់មើលទៅដូចជា …, Ahn Bo Hyun ទទួលបានអ្នកតាមដាន ២លាននាក់ បន្ទាប់ពីព័ត៌មានស្នេហារបស់ Jisoo តើមានអ្វីដែលត្រូវសោកស្តាយ ឬអាណិតគាត់?, ការណាត់ជួប Ahn Bo Hyun គឺជាការខ្ជះខ្ជាយសម្រាប់ Ji Soo ។
យ៉ាងណាមិញទាំង Ji Soo និងតារាសម្ដែង Ahn Bo Hyun មិនទាន់ប្រតិកម្មឬមានការយល់ឃើញយ៉ាងណាចំពោះអ្នកវែកញែកលើរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរនោះទេ ខណៈដែលមានមនុស្សមួយចំនួនបានសម្ដែងការអាណិតអាសូរចំពោះលោកយ៉ាងខ្លាំងក្រៃលែង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សរុបប៊ីគីនី ៣ ឈុតដែល Lisa ស្លៀកបង្អួតរាង ផ្ទុះលើបណ្ដាញអ៊ីនធឺណិតព្រោងព្រាត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


