ជីវិតកម្សាន្ដ
ភិន សុដាលីស ប្រៀបធៀបមនុស្សប្រុសដូចចចកឯមនុស្សស្រីដូចសត្វពស់
តារាសម្តែងស្រីរូបស្រស់ ភិន សុដាលីស បើទោះបីជាបច្ចុប្បន្ននាងមានឈ្មោះជាស្ត្រីមេម៉ាយកូនមួយក៏ពិតមែន តែតារាស្រីរូបនេះនៅតែរក្សាបានប្រជាប្រិយភាពនិងរូបសម្ផស្សស្រស់ស្អាតមិនចាញ់ក្រមុំនោះទេ។
យ៉ាងណាមិញ ដោយសារតែការឈឺចាប់ព្រោះរឿងស្នេហាមិនសមតាមបំណងនេះហើយទើបធ្វើឲ្យអ្នកមេម៉ាយចាយរាង ភិន សុដាលីស ខំប្រឹងរក្សាខ្លួនភ្ជាប់នឹងការផ្តល់សេចក្តីសុខចំពោះខ្លួនឯងនិងកូនស្រីដ៏គួរឲ្យស្រលាញ់ផងនោះ។

ដោយឡែកចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងថ្មីៗនេះអ្នកនាង ភិន សុដាលី ស បានបញ្ចេញទស្សនៈដោយធ្វើការប្រៀបធៀបរវាងមនុស្សប្រុសនិងស្រី គឺមានចរិតផែនខុសៗគ្នា។ អ្នកនាង ភិន សុដាលីស បានលើកការប្រៀបធៀបបែបនេះថាមនុស្សប្រុសប្រៀបដូចជាឆ្កែចចក! បើជ្រើសរើសត្រូវ គេនឹងការពារអ្នក។ បើជ្រើសរើសខុស គេធ្វើបាបអ្នក។
ចំណែកឯមនុស្សស្រី ប្រៀបដូចជាសត្វពស់ ! បើជ្រើសរើសត្រូវ នាងនឹងតាមអ្នករហូត។បើជ្រើសរើសខុស អាចចឹកអ្នកឲ្យស្លាប់បាន។ រីឯមិត្តភក្តិប្រៀបដូចជាផ្លូវ! ជ្រើសរើសត្រូវនឹងបើកផ្លូវនាំអ្នករហូតសម្រេចគោលដៅ។ ជ្រើសរើសខុសនឹងធ្វើឲ្យអ្នកវង្វេងរកផ្លូវចេញមិនឃើញ។

អ្នកនាង ភិន សុដាលីស បានសម្រង់ទស្សនៈនេះទៀតថា នៅពិភពលោកដែលគ្មានធម៌មេត្តានេះត្រូវចេះថែរក្សាមនុស្សដែលល្អនឹងយើង បើធ្វើឲ្យបាត់បង់ហើយ ទោះថ្វាយភ្លេងហៅអ្នកតាមកក៏ជួយមិនបានដែរ។ ពិភពលោកធំធេងយ៉ាងនេះ មានគេធ្វើល្អចំពោះអ្នក គឺជាអំនួតរបស់ អ្នកចិត្តមនុស្សចង្អៀតចង្អល់យ៉ាងនេះ នៅមានកន្លែងសម្រាប់អ្នកគឺជាមោទនភាពរបស់អ្នកហើយ។
អ្នកនាង ភិន សុដាលីស តារាស្រីរូបនេះក៏បានជួបប្រទះរឿងរ៉ាវអាស្រូវបែកបាក់ស្នេហ៍ផងដែរកាល ពីអំឡុងពេលប៉ុន្មានឆ្នាំមកនេះ។ ចំពោះការបែកបាក់នោះក៏បានបន្សល់ទុក្ខនូវចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ដែលសព្វថ្ងៃកំពុងរស់នៅយ៉ាងមានសេចក្តីសុខជាមួយនាងផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


