ព័ត៌មានអន្ដរជាតិ
មនុស្ស១០នាក់ប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យចូលសួរសុខទុក្ខលោក ថាក់ស៊ីន
កាលពីថ្ងៃទី២៨ ខែសីហា ក្រុមអ្នកយកព័ត៌មានជាច្រើនបានសម្រុកមកកាន់មន្ទីរពេទ្យដើម្បីតាមដាន និងរាយការណ៍ពីស្ថានភាពជំងឺរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ក្រោយលោកស្ថិតក្នុងដំណាក់កាលដ៏គួរឲ្យព្រួយបារម្ភ។

ជាមួយគ្នានេះផងដែរ នាយកដ្ឋានអប់រំកែប្រែ Remand ក៏ទម្លាយថា មានតែមនុស្សជិតស្និទ្ធ មេធាវីគ្រួសារ និងសាច់ញាតិដែលចុះហត្ថលេខា ទើបអាចចូលជួបលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា សម្រាកព្យាបាលនៅមន្ទីរពេទ្យថ្ងៃដំបូង បន្ទាប់ពីឃុំខ្លួន៥ថ្ងៃ តាមបទប្បញ្ញត្តិនៃនាយករដ្ឋានអប់រំកែប្រែ ។
ចំណែកឯការចូលសួរសុខទុក្ខនឹងត្រូវបានអនុញ្ញាតពីម៉ោង៨:៣០ ព្រឹក ដល់៣:០០រសៀល ខណៈក្រុមអ្នកសារព័ត៌មានវិញ មន្ទីរពេទ្យមានទីធ្លានៅខាងមុខអគារ ដើម្បីកុំឲ្យប៉ះពាល់ដល់សេវារបស់មន្ទីរពេទ្យ ដោយមានមន្ត្រីសន្តិសុខដើម្បីថែរក្សាសណ្ដាប់ធ្នាប់ជួយមើលបន្ថែម។
ទោះយ៉ាងណាក៏ដោយ យោងតាមសេចក្តីរាយការណ៍មួយបញ្ជាក់ថា មនុស្សទាំង១០នាក់ដែលត្រូវអនុញ្ញាតឲ្យចូលសួរសុខទុក្ខលោកថាក់ស៊ីន រួមមានកូនប្រុសច្បងលោក Panthongtae Shinawatra និងភរិយា, កូនស្រីទី២ Pintongtha Kunakornwong និងស្វាមី, កូនស្រីពៅលោកស្រី Paetongtarn Shinawatra ជាមួយស្វាមី ចៅប្រុស ១នាក់ព្រមទាំងមេធាវី ៣នាក់។
សូមបញ្ជាក់ថា បច្ចុប្បន្នអតីតនាយករដ្ឋមន្ត្រីថៃវ័យ ៧៤ ឆ្នាំរូបនេះកំពុងសម្រាកព្យាបាលជំងឺលើសឈាមនៅមន្ទីរពេទ្យប៉ូលិសជាន់ទី១៤ ក្នុងបន្ទប់លេខ ១៤០១ ក្រោយបញ្ជូនចេញពីមន្ទីរពេទ្យរបស់នាយកដ្ឋានអប់រំកែប្រែ Remand ក្នុងទីក្រុងបាងកកទាំងកណ្ដាលយប់ថ្ងៃទី២៣ ខែសីហាកន្លងទៅ បន្ទាប់ពីលោកមានអាការតឹងទ្រូង និងគេងមិនលក់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកនយោបាយ ថៃ ៨រូប មានអ្នកតាមដានលើ Instagram ច្រើនជាងគេបង្អស់
ចុចអាន៖ប្រធានពេទ្យប៉ូលិស ៖ ពេលនេះសុខភាពលោក ថាក់ស៊ីន កំពុងស្ថិតក្នុងដំណាក់ការព្រួយបារម្ភ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥០ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


