ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី បង្កើតក្រុមប្រមូលព័ត៌មាន និងអន្តរាគមន៍ពិសេសមួយ ចុះដោះស្រាយបញ្ហានានារបស់ពលរដ្ឋ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្រុមដំបូងដែលឯកឧត្ដមបង្កើតឡើងនោះ គឺក្រុមប្រមូលព័ត៌មាន និងអន្តរាគមន៍ពិសេសមួយ ដើម្បីចុះដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ សហគ្រាសចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣នេះ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមដែលឯកឧត្ដម បង្កើតមុនគេគឺក្រុមប្រមូលព័ត៌មាន និងអន្តរាគមន៍ពិសេសមួយ ដើម្បីចុះដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា «ក្រុមដែលខ្ញុំបង្កើតមុនគេ គឺក្រុមសារព័ត៌មាន ដើម្បីប្រមូលព័ត៌មានប្រចាំថ្ងៃឲ្យខ្ញុំ ហើយកុំអន្តរាគមន៍ទៀត នៅក្នុងខុទ្ទកាល័យខ្ញុំហ្នឹង ខ្ញុំបង្កើតក្រុមអន្តរាគមន៍ពិសេសមួយ សម្រាប់ចុះដោះស្រាយការងារ មិនមែនទៅដណ្ដើមការងាររបស់ខេត្តទេ ដើម្បីជួយតាមដានការងាររបស់ខ្ញុំ ពេលខ្លះទៅជួយតាមដានមើលការដោះស្រាយយ៉ាងម៉េច ព្រោះខ្ញុំអត់មានពេល»៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


