ព័ត៌មានជាតិ
តំណាងសហជីព ពន្យល់មូលហេតុទាមទារឲ្យមានការតម្លើងប្រាក់ឈ្នួលបន្ថែម សម្រាប់ឆ្នាំ ២០២៤
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានបញ្ជាក់ថា មូលហេតុដែលភាគីសហជីពទាមទារឲ្យមានការតម្លើងប្រាក់ឈ្នួលដល់កម្មករនិយោជិតសម្រាប់ឆ្នាំ ២០២៤ ដើម្បីចូលរួមលើកស្ទួយជីវភាពរស់នៅកាន់តែប្រសើរ ដោយសារបច្ចុប្បន្នប្រាក់ចំណូលពួកគាត់ទាបជាងមុន។

លោកបានប្រាប់អ្នកសារព័ត៌មានក្រោយចប់កិច្ចប្រជុំប្រាក់ឈ្នួល កាលពីថ្ងៃទី ២៨ សីហា ថា បច្ចុប្បន្ននេះការចំណាយទៅលើការរស់នៅរបស់កម្មករនិយោជិតច្រើនជាងមុន ដោយសារអតិផរណាខ្ពស់ជាងមុន ពិសេសលើតម្លៃទំនិញនៅលើទីផ្សារ ស្បៀងអាហារខ្ពស់ បើធៀបមុនៗ ទោះបីជាអតិផរណាទូទៅមានត្រឹម ២,៥% ក៏ដោយ ខណៈប្រាក់ចំណូលរបស់ពួកគាត់ទាបជាងមុន។
លោកបានបន្តថា ប្រាក់ចំណូលទាបជាងមុននេះ ទាំងភាគីនិយោជក និងរដ្ឋាភិបាល ក៏បានទទួលស្គាល់ដែរ។ លោកបានស្នើសុំដល់រាជរដ្ឋាភិបាល គួរពិនិត្យលើការឡើងថ្លៃទំនិញនៅលើទីផ្សារ ពិសេសទំនិញជាចាំបាច់របស់ប្រជាពលរដ្ឋដូចជា អាហារ ឬ ត្រី សាច់ និងជួយពិនិត្យផ្ទះជួលដែលកម្មករស្នាក់នៅ តទឹក និងភ្លើងរដ្ឋ ដើម្បីកាត់បន្ថយការចំណាយរបស់កម្មករ។
លោកបញ្ជាក់ថា ដោយសារកម្មករចំណាយច្រើនចំណូលទាបជាងមុន ទើបសហជីពស្នើឲ្យនិយោជកជួយតម្លើងប្រាក់ឈ្នួលបន្ថែម ដើម្បីអាចឲ្យកម្មកររស់នៅបានសមរម្យ។

លោកបានបន្ថែមថា «បញ្ហាប្រាក់ឈ្នួល រដ្ឋាភិបាលសម្រេចថា នឹងឡើងហើយ តែខាងភាគីនិយោជកថា នៅរក្សាដដែល ដោយគាត់សំអាងថា ការបញ្ជាទិញធ្លាក់ចុះ និងការចំណាយលើការដឹកជញ្ជូនខ្ពស់ ដូចនេះគាត់មិនមានលទ្ធភាពតម្លើងទេ»។
យ៉ាងណាក៏ដោយ លោកបានឲ្យដឹងថា សម្រាប់សហជីពនៅតែបន្តទាមទារឲ្យតម្លើងដដែល ប៉ុន្តែកម្រិតការឡើងខ្ពស់ ឬ ទាប អាស្រ័យលើការជជែកគ្នានៅថ្ងៃបន្តបន្ទាប់ទៀត។
បើតាម លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំប្រាក់ឈ្នួលកាលពីម្សិលមិញថា ភាគីនិយោជក និងភាគីសហជីព មានការយោគយល់គ្នាច្រើន ដោយភាគីនិយោជកទទួលស្គាល់ពីការធ្លាក់ចុះប្រាក់ចំណូលចុងក្រោយរបស់កម្មករនិយោជិតមានតិចជាងមុន ដែលតម្រូវឲ្យមានការបន្ថែមម៉ោង។ ចំណែកភាគីសហជីពក៏ទទួលស្គាល់ថា ការនាំចេញសម្លៀកបំពាក់ស្បែកជើង និងកាបូប ធ្លាក់ចុះដែរ។

លោករដ្ឋមន្ត្រី បានបន្ថែមថា អ្វីដែលភាគីទាំងពីរនៅមិនទាន់ឯកភាពគ្នាត្រង់ថា បើមានការថយចុះ ឬ ស្ថានភាពតម្រូវការថយចុះ និងក្តីរំពឹងការកើនឡើងវិញនៅឆមាសទី ២ ឆ្នាំ ២០២៤ ក៏ដោយ ក៏ភាគីនិយោជកមិនទាន់ឯកភាពថា តើគួររក្សាគោលជំហរដដែល ឬ បង្កើនយ៉ាងណានោះ។
គួរបញ្ជាក់ថា នៅក្នុង ២០២៣ នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប គឺមានចំនួន ២០០ ដុល្លារ ក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់ អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២១៧ ទៅ ២២៨ ដុល្លារ ក្នុងមួយខែ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


