ព័ត៌មានជាតិ
ក្រៅពីស្តង់ដាសិក្សា សាលារៀនគ្រូយើង ផ្តោតលើចំណុចសំខាន់៥ ចូលរួមអភិវឌ្ឍវិស័យអប់រំរបស់រាជរដ្ឋាភិបាល
ការបណ្តុះធនធានមនុស្ស ជាបេសកកម្មដាក់ចេញរបស់សាលារៀនគ្រូយើង ក្នុងន័យដើម្បីរួមចំណែកធ្វើឱ្យសង្គមកម្ពុជាល្អប្រសើរឡើង តាមរយៈការបណ្តុះការគិត និងការច្នៃប្រឌិត សំដៅធ្វើយ៉ាងណាឱ្យសិស្សានុសិស្សដែលទទួលការសិក្សាអប់រំនៅទីនេះ ក្លាយជាមនុស្សល្អសម្រាប់សង្គមជាតិ កូនល្អសម្រាប់គ្រួសារ មានបំណិនជីវិត សហគ្រិនភាព និងភាពជាអ្នកដឹកនាំ។

ក្នុងពិធីបើកបវេសនកាលរបស់សាលារៀនគ្រូយើង លោក នួន សុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុនគ្រូយើងអេឌ្យូខេសិន ម.ក និងជាអ្នកគ្រប់គ្រងសាលារៀនគ្រូយើងសាខាភ្នំពេញ បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំ ដោយបញ្ចូលកម្មវិធីសាលាជំនាន់ថ្មី និង បញ្ជ្រាបចំណេះដឹងបច្ចេកវិទ្យា។ លោកបានបង្ហាញការគាំទ្រ និងឆន្ទៈរបស់សាលារៀនគ្រូយើង ក្នុងនាមជាគ្រឹះស្ថានអប់រំឯកជន ដោយមានបញ្ចូលនិងបញ្ចា្របនូវបច្ចេកវិទ្យា កម្មវិធីសិក្សាសំខាន់ៗជាច្រើន ពិសេសតាមរយៈបំណិនជីវិត ដើម្បីឆ្លើយតបនឹងតម្រូវការ ពិតប្រាកដក្នុងវិស័យអប់រំផងដែរ។

អគ្គនាយកសាលារូបនេះ មានប្រសាសន៍ថា ចំពោះចំណុចសំខាន់ ដែលសាលារៀនគ្រូយើងផ្តោតលើ មិនមែនតែចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងបណ្តុះបុត្រធីតាទាំងអស់ ឱ្យក្លាយជាក្មេងល្អសម្រាប់អាណាព្យាបាល និងក្នុងសង្គម តាមរយៈទិសដៅ ៥ចំណុច រួមមាន៖
១. បណ្តុះគំនិតច្នៃប្រឌិតរបស់ក្មេង។
២. បង្រៀនភាសា ដែលយកភាសាខ្មែរ និងអង់គ្លេស ជាគោល។
៣. វិន័យ និងឥរិយាបថ ដោយសារសាលាយល់ឃើញថា បច្ចុប្បន្នបញ្ហាសីលធម៌នៅក្នុងសង្គម កំពុងធ្វើក្លាយជាវិបត្តិ ហេតុនេះ ចាំបាច់ណាស់ ក្នុងការអប់រំក្មេងឱ្យមានវិន័យល្អតាំងពីតូចទៅ។
៤. បណ្តុះលើក្តីស្រឡាញ់ ក្នុងន័យដើម្បីបង្រៀនក្មេងឱ្យមានទឹកចិត្តល្អ ចេះចែករំលែក ក្លាយជាកូនល្អ ក្មេងល្អ សម្រាប់មនុស្សជុំវិញខ្លួន។
៥. បណ្តុះក្តីស្រឡាញ់របស់ក្មេងចំពោះបច្ចេកវិទ្យា ព្រោះបច្ចេកវិទ្យា កំពុងដើរតួសំខាន់ក្នុងតម្រូវការនាពេលបច្ចុប្បន្ន។
លោក នួន សុភ័ក្ត្រ ជឿថា យុទ្ធសាស្ត្រដែលសាលារៀនគ្រូយើងកំពុងអនុវត្ត នឹងរួមចំណែកជ្រោមជ្រែងដល់ វិស័យអប់រំនៅកម្ពុជា ស្របតាមទិសដៅរបស់រាជភិបាល ក៏ដូចជាក្រសួងអប់រំ អាចរួមចំណែកធ្វើឱ្យវិស័យអប់រំនៅកម្ពុជា កាន់តែប្រសើរឡើង។

សូមជម្រាបថា សាលារៀនគ្រូយើង មានបង្រៀនថ្នាក់ខ្មែរ ថ្នាក់ភាសាចិន ថ្នាក់ភាសាអង់គ្លេស កម្រិតមតេយ្យដល់បឋម ហើយគ្រោងនឹងបន្ថែមថ្នាក់របស់ខ្លួនជាជំហានថែមទៀតផងដែរ។ ក្រៅពីនេះ សាលាគ្រូយើង ក៏បានបញ្ចូលនូវបច្ចេកវិទ្យា ដើម្បីអាចឱ្យអាណាព្យាបាលតាមដានការសិក្សារបស់បុត្រធីតា អាចដឹងពីពិន្ទុរបស់កូន ដឹងពីវត្តមានរបស់កូន សូម្បីតែពេលកូនបានមកដល់សាលា ឬចេញពីសាលា។ អ្វីដែលពិសេសទៀតនោះ អាណាព្យាបាលក៏អាចជជែកបញ្ហា របស់បុត្រធីតា ជាមួយខាងសាលា តាមរយៈ App របស់សាលាបានថែមទៀត។


អ្វីដែលជាភាពពិសេសរបស់សាលារៀនគ្រូយើង?
សាលារៀនគ្រូយើង ផ្តល់ការអប់រំសម្រាប់សិស្សក្នុងកម្រិតស្តង់ដារ ដោយបញ្ចូលកម្មវិធីសិក្សាជាច្រើនដូចជា អប់រំកាយនិងកីឡា តេខ្វាន់ដូ សមាធិ សិល្បៈ តន្រី្ត កុំព្យូទ័រ គំនូរ ហែលទឹក ដំណើរកម្សាន្ត ទស្សនកិច្ចសិក្សា កម្មវិធីសប្បុរសធម៌ ពិសេសការបណ្តុះបំណិនជីវិត សហគ្រិនភាព និងភាពជាអ្នកដឹកនាំ។
ក្រៅពីបង្ហាត់បង្រៀនសិស្សតាមកម្មវិធីសិក្សាជាតិ-អន្តរជាតិ ជាមួយគ្រូជនជាតិខ្មែរ និងបរទេស បេសកកម្មដ៏សំខាន់បំផុត របស់សាលារៀនគ្រូយើង គឺការបណ្តុះឥរិយាបថ អាកប្បកិរិយា និងទំនាក់ទំនងល្អរបស់កុមារ ដើម្បីអាចឱ្យកុមារទទួល បានការអប់រំល្អតាំងពីក្មេង។
សម្រាប់ឱកាសសិក្សាឆ្នាំសិក្សាថ្មី របស់សាលារៀនគ្រូយើងនេះដែរ៤ ការចុះឈ្មោះចូលរៀននៅសាខាភ្នំពេញ គឺទទួលបានការបញ្ចុះតម្លៃសិក្សា ២០% គ្រប់កម្រិត ពីថ្នាក់មត្តេយ្យ ដល់បឋមសិក្សា និងចំណាយតិចតួចបំផុតលើសេវារដ្ឋបាល (លម្អិតបន្ថែម សាលារៀនគ្រូយើង)៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


