ព័ត៌មានអន្ដរជាតិ
ស្ត្រីម្នាក់សម្រាលកូនលើរថភ្លើងនៅប្រទេស វៀតណាម
ស្ត្រីម្នាក់បានសម្រាលកូនស្រីដោយសុវត្ថិភាព លើខ្សែរថភ្លើងដែលធ្វើដំណើរពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុងដាណាំង នៅថ្ងៃពុធ ទី៦ ខែសីហា ។

ការសម្រាលប្រព្រឹត្តទៅដោយរលូន អរគុណដល់បុគ្គលិករថភ្លើង និងគ្រូពេទ្យម្នាក់ដែលចៃដន្យជាអ្នកដំណើរនៅទីនោះស្រាប់ ។
លោក Doan Kim Tuan ប្រធានក្រុមដឹកជញ្ជូនអ្នកដំណើរនៅស្ថានីយរថភ្លើង Da Nang បាននិយាយថា Cao Thi My D. អ្នកដំណើរនៅលើរថភ្លើង SE22 ដែលចេញដំណើរពីទីក្រុងហូជីមិញ កាលពីល្ងាចថ្ងៃអង្គារ បានសម្រាលកូន ខណៈរថភ្លើងកំពុងឆ្លងកាត់កណ្តាលខេត្ត Quang Nam ។
ភ្លាមៗនោះ អ្នកបម្រើការលើរថភ្លើងបានជូនដំណឹងដល់អ្នកបើកបរអំពីស្ថានភាពនេះ ដើម្បីប្រកាសសួររកពេទ្យនៅលើរថភ្លើង ។ ពេលរថភ្លើងមកដល់ស្ថានីយភ្លាម បុគ្គលិកនៅលើរថភ្លើង និងនៅស្ថានីយបានប្រញាប់ប្រញាល់បញ្ជូនម្ដាយ និងកូនទៅកាន់មន្ទីរពេទ្យ ។

មែនទែនទៅ អ្នកដំណើរជាច្រើនធ្លាប់សម្រាលកូននៅលើរថភ្លើងក្នុងប្រទេស វៀតណាម ហើយបុគ្គលិករថភ្លើងក៏បានទទួលការបណ្តុះបណ្តាលទាក់ទងនឹងស្ថានភាពបែបនេះដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្រ្តី ២នាក់ នៅភូមិកោះប៉ោ សម្រាលកូនលើអូប័រ និងទូក ទទួលបានការយកចិត្តទុកដាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


