Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍​នឹង​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ នៃ​ក្តី​ស្រឡាញ់​នៅ​ថ្ងៃ​១៤​កុម្ភៈ​នៅ​ខេត្ត​ព្រះសីហនុ​

បានផុស

នៅ

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​តំបន់ឆ្នេរ ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​នៅតាម​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ ដើម្បី​បង្ហាញ​ពី​សក្តានុពល​ថ្មី​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​សណ្តាប់ធ្នាប់ អនាម័យ​ថ្មី​របស់​ក្រុង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការរៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​នៅ​ថ្ងៃ​១៤​កុម្ភៈនេះ​ ត្រូវ​បានបង្ហាញ​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី១​ ខែ​កុម្ភៈ​ឆ្នាំ​២០២១ ដោយមាន​ការចូលរួម​ពី លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។

ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​តំបន់ឆ្នេរ ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​នៅតាម​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​នេះ​ដែលមាន​វិញ្ញាសា​កីឡា​ជិះ​កង់ ១. ប្រណាំង​កង់​ភ្នំ ៤០​គីឡូម៉ែត្រ ពី​ឆ្នេរ​អូរ​ឈើទាល ទៅ​ឆ្នេរ​រាម រួច​ត្រឡប់មក​ឆ្នេរ​អូរ​ឈើទាល​វិញ ។ ២. Fun Ride ជិះ​កង់ក​ម្យា​ន្ត ឆ្នេរសមុទ្រ​ថ្មី ២៥​គីឡូម៉ែត្រ ពី​ឆ្នេរ​អូរ​ឈើទាល ទៅ​ឆ្នេរ​អូរត្រេះ រួច​ត្រឡប់មក​ឆ្នេរ​អូរ​ឈើទាល​វិញ ។ ៣. Famlly Couple Ride ជិះ​កង់​ក្រុមគ្រួសារ និង​គូរ​សេ្ន​ហ៏ ១៥​គីឡូម៉ែត្រ តាមផ្លូវ​ក្នុង​ទីក្រុង​ថ្មី និង​ឆ្នេរសមុទ្រ។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​សម្តែង​ការរីករាយ​ស្វាគមន៍​ចំពោះ​ក្រសួងទេសចរណ៍​ដែល​បាន​បង្កើត​ព្រឹត្តិការណ៍​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ Valentin’s Bike Race នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុ ស្រប​ពេលដែល​រដ្ឋបាល​ខេត្ត​ចង់​បង្កើត​ព្រឹត្តិការណ៍​ស្ទូចត្រី​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា ​ម្យ៉ាងទៀត​ការរៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​ជា​លើកទីមួយ​នៅ​ខេត្ត​ព្រះសីហនុ និង​ឈាន​ទៅ​បង្កើត​ព្រឹត្តិការណ៍​ថ្មីៗ​ថែមទៀត ដើម្បី​ផ្សព្វផ្សាយ​សក្តានុភាព​ទេសចរណ៍​តំបន់ឆ្នេរ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត​ខេត្ត​ព្រះសីហនុ​កាន់តែច្រើន​បន្ថែមទៀត។

នៅក្នុង​ឱកាស​នោះ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា ក្រសួងទេសចរណ៍​បង្កើត​ព្រឹត្តិការណ៍​ចលនា​ទេសចរណ៍​ក្នុងស្រុក ហើយ​យើង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើងវិញ​នៅតាម​ខេត្ត​គោលដៅ​ទេសចរណ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​បាន​បន្ត​ថា ​មកដល់ពេលនេះ មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ ជិត ១០០​នាក់ មកពី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ដែលមាន​ចំងាយ​ផ្លូវ ៤០​គីឡូ ២៥​គីឡូ និង​១៥​គីឡូម៉ែត្រ ក្នុងនោះ​កីឡាករ​ជិះ​កង់ ៤០​គីឡូម៉ែត្រ ស្វែងរក​កំរិត​បច្ចេកទេស ។ ជិះ ២៥​គីឡូ ជិះ​កំសាន្ត ដើម្បី​សុខភាព បង្កើន​សាមគ្គីភាព មិត្តភាព​និង​បង្ហាញ​ឆន្ទៈ​នៃ​ការចូលរួម​កីឡា ។ និង​ជិះ ១៥​គីឡូម៉ែត្រ កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ឬ​គូស្នេហ៍ យើង​សង្ឃឹមថា មាន​កីឡាករ​ចូលរួម ពី​៣០០ ទៅ ៥០០​នាក់។

លោក វ៉ា​ត់ ចំរើន ក៏បាន​សំណូមពរ​រដ្ឋបាលខេត្ត​រក​ទីតាំង​ឱ្យ​ក្រុម​កីឡាករ​បោះតង់​ស្នាក់នៅ​ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ​និង​សុំ​ជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច និង​រថយន្ត​សង្គ្រោះ​ដើម្បី​ត្រៀម​បង្ការ​ក្រែង​មាន​ឧបទ្ទវហេតុ​កើតឡើង​ណាមួយ។

លោក​បាន​បញ្ជាក់​ថា ​ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ អ្នកវិនិយោគ ក្រោយពី​បញ្ចប់​កូ​វីដ​-១៩ ក្រសួង​នឹង​បង្កើត​ព្រឹត្តិការណ៍​នៅ​ខេត្ត​ព្រះសីហនុ ឱ្យ​កាន់តែច្រើន​បន្ថែមទៀត មានដូចជា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​ជាដើម៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ វិនាទី មុន

ត្រាំ ប្រាប់​ថា ចំណាប់ខ្មាំងនៅ​ហ្គាហ្សា ១០​នាក់ទៀតនឹងត្រូវបានដោះលែងឆាប់ៗ

សេចក្ដីជូនដំណឹង២ នាទីutes មុន

ធនាគារ ព្រីនស៍ សម្ពោធជាផ្លូវការនូវព្រឹត្តិការណ៍ ”ភូមិអាជីវករឆ្លាត៧១៨” ដើម្បីអបអរសាទរមួយទសវត្សនៃការលះបង់

ព័ត៌មានជាតិ១២ នាទីutes មុន

​​​បើក​ជើង​ហោះហើរថ្មីលើកដំបូង ទេសចរចិន ១៤០ នាក់ ជិះ​ធ្វើដំណើរ​​ពីទីក្រុងសិនជិន​មក​ខេត្តសៀមរាប

សេដ្ឋកិច្ច២២ នាទីutes មុន

កម្ពុជានាំចេញដំឡូងមីស្រស់ជាង ១,៥ លានតោន ធ្លាក់ចុះជាង៥% តែកើនចំណិតដំឡូងក្រៀមខ្ពស់

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អ៊ីស្រាអែល និងស៊ីរី ឈាន​ដល់​បទឈប់បាញ់ ខណៈអំពើហិង្សាបានធូរស្រាលនៅ Sweida

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម