ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី ចិន បង្ហាញឆន្ទៈបន្តកិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនជាមួយ កម្ពុជា
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង មានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកម្ពុជាលើការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខ ហើយបន្តការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ល្បែងស៊ីសងតាមអនឡាញ និងការបោកប្រាស់តាមទូរគមនាគមន៍ជាដើម ។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងបែបនេះក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរដ្ឋធានីប៉េកាំងនៅថ្ងៃទី១៥ ខែកញ្ញានេះ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសចិនក៏មានឆន្ទៈក្នុងការរក្សាទំនាក់ទំនងជាយុទ្ធសាស្រ្ត និងធ្វើឲ្យមានការផ្លាស់ប្តូរកាន់តែស៊ីជម្រៅលើអភិបាលកិច្ចជាមួយព្រះរាជាណាចក្រកម្ពុជាផងដែរ ។
គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន បន្ទាប់ពីសម្ដេចចូលកាន់តំណែង ហើយក៏បង្ហាញពីសារៈសំខាន់ដ៏ធំធេងដែលរដ្ឋាភិបាលថ្មីរបស់កម្ពុជាបានផ្សារភ្ជាប់ទំនាក់ទំនងចិន-កម្ពុជា ។ ម្យ៉ាងឆ្នាំនេះក៏ជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា និងឆ្នាំមិត្តភាពចិន-កម្ពុជាផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
ចុចអាន ៖ អាមេរិក ដាក់ការសង្ស័យថា ចិន បានបណ្ដេញរដ្ឋមន្ត្រីការពារជាតិចេញពី តំណែង ក្រោយបាត់មុខកន្លះខែ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ