ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ការសង្ស័យថា ចិន បានបណ្ដេញរដ្ឋមន្ត្រីការពារជាតិចេញពីតំណែង ក្រោយបាត់មុខកន្លះខែ
សហរដ្ឋអាមេរិកបានដាក់ការសង្ស័យថា រដ្ឋមន្ត្រីការពារជាតិរបស់ចិនលោក Li Shangfu ត្រូវបានបណ្ដេញចេញពីតំណែង ហើយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ។

ទន្ទឹមនោះ យោងតាមការចុះផ្សាយរបស់កាសែតអង់គ្លេស Financial Times បានឲ្យដឹងថា ការបណ្ដេញចេញពីតំណែងនេះបានកើតមានឡើង បន្ទាប់ពីលោក Li Shangfu មិនត្រូវបានគេឃើញជាសាធារណៈអស់រយៈពេលប្រហែល ២ សប្តាហ៍មកហើយ ចាប់តាំងពីលោកបានថ្លែងសុន្ទរកថានៅឯវេទិកាសន្តិភាព និងសន្តិសុខ ចិន-អាហ្វ្រិក នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២៩ ខែសីហា ។
ទោះយ៉ាងណា ប្រភពមិនបានបញ្ជាក់ថាតើហេតុអ្វីបានជារដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ដាក់ការសង្ស័យ ក៏ដូចជាការសន្និដ្ឋានថា អតីតមេទ័ពចិនរូបនេះកំពុងត្រូវបានដាក់នៅក្រោមការស៊ើបអង្កេតនោះទេ ។

លោក Li Shangfu ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិកាលពីខែមីនា ហើយលោកធ្លាប់ទទួលបន្ទុកលើគម្រោងការហោះហើរក្នុងលំហអាកាសរបស់ចិន ក៏ដូចជាការទិញអាវុធសម្រាប់ផ្គត់ផ្គង់ដល់យោធារបស់ប្រទេសផងដែរ ។
គួរបញ្ជាក់ថា កាលពីខែកក្កដា ចិនក៏បានដកតំណែងអតីតរដ្ឋមន្ត្រីការបរទេសលោក Qin Gang ផងដែរ ពោលប្រហែល ៦ ខែ បន្ទាប់ពីការតែងតាំង ខណៈព័ត៌មានពាក់ព័ន្ធរបស់គាត់មិនត្រូវបានគេរាយការណ៍អស់រយៈពេល ១ ខែមកហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ បក្សប្រឆាំង អាមេរិក ឲ្យលោក Biden ឈប់ឈរឈ្មោះជាប្រធានាធិបតី និងចូលនិវត្តន៍ពីឆាកនយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


