ព័ត៌មានអន្ដរជាតិ
លោកត្រាំ ប្រកាសថា ចិនយល់ព្រមឈប់ផ្ដល់អាវុធឲ្យអ៊ីរ៉ង់
កាលពីថ្ងៃពុធទី១៥ខែមេសាឆ្នាំ២០២៦ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឲ្យមជ្ឈដ្ឋានអន្តរជាតិមានការភ្ញាក់ផ្អើល ដោយអះអាងថា ប្រទេសចិនបានយល់ព្រមមិនបញ្ជូនអាវុធទៅឲ្យមិត្តជិតស្និទ្ធរបស់ខ្លួនគឺប្រទេសអ៊ីរ៉ង់នោះទេ។

យោងតាម Washington Post លោកត្រាំ បានបញ្ជាក់ថា លោកទទួលបានការសន្យាដោយផ្ទាល់ពីមេដឹកនាំចិន លោក ស៊ី ជីនពីង តាមរយៈការឆ្លើយឆ្លងលិខិតជាមួយគ្នា បន្ទាប់ពីលោកបានឮព័ត៌មានថាមានការលេចធ្លាយអាវុធចិននៅតាមកន្លែងជាច្រើនក្នុងតំបន់សង្គ្រាម។
តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Truth Social លោកត្រាំ បានសរសេរយ៉ាងមានទំនុកចិត្តថា លោក ស៊ី ជីនពីង នឹងទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្តៅបំផុត នៅក្នុងកិច្ចប្រជុំកំពូលដែលនឹងត្រូវធ្វើឡើងនៅទីក្រុងប៉េកាំង នាថ្ងៃទី១៤ដល់១៥ខែឧសភាខាងមុខ។ លោកបានប្រាប់អ្នកសារព័ត៌មានថា កាលពីមុនលោកបានផ្ញើលិខិតទៅកាន់មេដឹកនាំចិនដើម្បីស្នើសុំកុំឲ្យមានការលក់អាវុធឲ្យអ៊ីរ៉ង់ ហើយលោកស៊ី ក៏បានឆ្លើយតបមកវិញនូវពាក្យសន្យាដែលលោកចង់បាន។
ដ្បិតទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរហាក់មានភាពរកាំរកូសខ្លាំង ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាក៏ដោយ ក៏លោកត្រាំ នៅតែបង្ហាញពីភាពស្និទ្ធស្នាល និងយល់ថាការសម្រេចចិត្តរបស់លោកក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញជាអចិន្ត្រៃយ៍ គឺជាអ្វីដែលចិនចង់បានបំផុត។ លោកបាននិយាយថា ការធ្វើបែបនេះគឺដើម្បីប្រយោជន៍របស់ចិនផង និងសម្រាប់ពិភពលោកទាំងមូលផង ដោយសារតែចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុត និងជាអ្នកទិញប្រេងដ៏សំខាន់ពីអ៊ីរ៉ង់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


