Connect with us

ព័ត៌មានជាតិ

ប្រជានេសាទក្នុងខេត្តបាត់ដំបងត្អូញត្អែរ រក​ត្រី​មិន​បាន​ ខាត​ទាំង​ថ្លៃ​សាំង​កាណូត

បានផុស

នៅ

គ្រួសារប្រជានេសាទជាលក្ខណះគ្រួសារកំពុងប្រឈមសេដ្ឋកិច្ចគ្រួសារ ខណះមុខរបរនេសាទដែលប្រើប្រាស់​ឧបករណ៍ មិនខុសច្បាប់ដូចជាដាក់មងឡើជាដើមមិនកាក់កបក្នុងរដូវកាលឆ្នាំនេះ បើធៀបរដូវកាល​ដូចគ្នាក្នុងឆ្នាំ ២០២២។

ប្រជានេសាទក្នុងឃុំ​កោះជីវាំង ស្រុកឯកភ្នំ​ជាច្រើនគ្រួសារបានលើកឡើងថា មុខរបរនេសាទជាលក្ខណះគ្រួសាររបស់ពួកគាត់កំពុងប្រឈមខ្លាំង ខណះដែលចេញប្រកបមួយថ្ងៃៗមិនបានត្រីសម្រាប់ធ្វើ​ប្រហុក​ផ្អក សម្រាប់លក់បានកម្រៃខ្លះនោះទេ ខាតបង់តែថ្លៃសាំងកាណូត បើធៀបឆ្នាំកន្លងទៅក្នុងរយ:ពេលដូចគ្នា បានកាក់កប​និងមានលុយកាក់ផ្គត់ផ្គង់គ្រួសារបានសមល្មមមិនប្រឈមដូចឆ្នាំនេះនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ឆ្នាំនេះអត់បាន ពេលខ្លះមានគេលួចសារមង​ ខ្ញុំអស់ទៀតផង ហើយមងដែលពួកខ្ញុំប្រើប្រាស់ មន្ត្រីជំនាញពិនិត្យថាមិនខុសច្បាប់ទេ ព្រោះពួកខ្ញុំមិនដែលប្រើឧបករណ៍ខុសច្បាប់រករបរដោយមិនបំពាន ហើយរស់នៅបានសុខដោយ​តាម​រយះមុខរបរនេសាទជាលក្ខណះគ្រួសារបន្តវេនរាប់ឆ្នាំមកហើយ គ្រាន់បានទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ តែឆ្នាំនេះរកតែត្រីធ្វើ ប្រ ហិក លក់រកកម្រៃខ្លះមិនបានផង ដោយសារតែទំនប់ខាងលើត្រូវបានបិទ ទើបមិនមានទឹកឡើងដាក់ មង ឡើ និង ឧបករ ណ៍ផ្សេងៗដែលមិនខុសច្បាប់ មិនបានត្រីសោះ បើសិនជាបែបនេះ ពួកខ្ញុំគិតថានឹងទៅធ្វើសំណាកស្រុកមួយរយះហើយមើល ទៅទើបមានថវិការ ផ្គត់ផ្គង់គ្រួសារបាន ខណះដែលពួកខ្ញុំគ្មានមុខរបរអីផ្សេងពីនេះទេ”។ នេះ​បើ​យោង​តា​មសម្តី​ប្រជានេសាទ។

ពាក់ព័ន្ធការលើកឡើងពីប្រជានេសាទ មន្ត្រីអាជ្ញាធរភូមិឃុំក៏ទទួលស្គាល់ថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានភាគច្រើនពិតជាបានប្រកបមុខរបរដាក់មងដាក់ឡើ ដែលជាមុខរបរបន្តជំនាន់ដើម្បីធ្វើជាប្រហុក ផ្អក ត្រីឆ្អើ លក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ តែឆ្នាំនេះពួកគាត់រកត្រីមិនបានទេ បានត្រឹមតែធ្វើជាម្ហូបប្រចាំគ្រួសារពី ១ថ្ងៃ ទៅ ១ថ្ងៃ ប៉ុណ្ណោះ។

បើតាមមតិមហាជនបានលើកឡើងថា ការរកត្រីមិនបានដូចឆ្នាំមុនរបស់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទជាលក្ខណះគ្រួសារនេះ ដោយសារតែទំនប់ស្ទាក់ទឹកសាលាតាអនក្នុងស្រុកឯកភ្នំបានបិទ តែខ្លះទៀតថាមកពីអស់ព្រៃជម្រក ត្រីពងខ្លះទៀតថា មកពីបណ្តែតបណ្តោយឲ្យឈ្មួញប្រើឧបករណ៍ខុសច្បាប់ច្រើនពេក ហើយយូរៗបង្ក្រាបម្តងទើបធ្វើឲ្យត្រីប្រភេទធ្វើប្រហុក ផ្អក ស្ទើរបាត់បង់អស់ក្នុងរយះពេលចុងក្រោយនេះ ជាពិសេសក្នុងរដូវកាលឆ្នាំនេះតែម្តង ។

ផ្ទុយពីការលើកឡើងពីមហាជន លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងបានបញ្ជាក់ថា ការខ្វះខាតរកត្រីមិនបានក្នុងឆ្នាំនេះមិនពាក់ព័ន្ធការបិទទំនប់ទឹកមួយរយះឬបទល្មើសនោះទេ គឺមកពីកត្តាទឹកភ្លៀងធ្លាក់មិនបានតាមតម្រូវការប៉ុណ្ណោះ។

លោកបានបន្តបញ្ជាក់ថា ត្រឹម​ថ្ងៃ​ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បឹងទន្លេសាបនៅក្នុងឃុំកោះជីវាំងស្រុកឯកភ្នំ មានកម្ពស់ទឹកទើបតែ ៤.៤០ ម បើធៀបកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានកម្ពស់ទឹក ៥,៧០ម ខណះក្នុងឆ្នាំ ២០២២ កម្រិតខ្ពស់​បំផុត ៧,៣៥ម៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម