Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង នាំយកអំណោយសម្តេច ហ៊ុន ម៉ាណែត ជូនកងទ័ព និងនគរបាលការពារ​ព្រំដែនថ្ងៃបិណ្ឌមួយ

បានផុស

នៅ

ដើម្បីចូលរួមក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣០ខែកញ្ញានេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកចែកជូនដល់កងទ័ព នៃកងពលធំអន្តរាគមន៍លេខ ៣ កងពលតូចអន្តរាគមន៍លេខ ៩ កងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ ៧៩៣ ឈរជើងការពារនៅ​ខ្សែក្រវាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ ១២៨ ឈរជើង ការពារនៅតំបន់អូរអាឡៃ ស្រុកសៀមបាំង ខេត្តស្ទឹងត្រែង” ដែលពិធីនេះបានធ្វើឡើងនៅបញ្ហាការដ្ឋានកងពលធំអន្តរាគមន៍លេខ ៣ ស្ថិតក្នុង​ភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ក្នុងឱកាសនោះ ​លោកឃួង ស្រេង បានថ្លែងនូវការកោតសរសើរ ចំពោះនាយទាហាន ពលទាហាន នាយនគរបាល ពលនគរបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានគាំទ្រយ៉ាងប្តូរផ្តាច់ពេញទំហឹង ឥតងាករចំពោះ​គោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ បទបញ្ជារបស់​ថ្នាក់ដឹកនាំទាំងនិងតស៊ូអត់ធ្មត់ ព្យាយាម ក្លាយទៅជាកងទ័ពមានវិន័យ មានកិត្តិយស-សេចក្ដីថ្លៃថ្នូរ និងហ៊ានធ្វើ​ពលិកម្មដល់អាយុជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី ដែន អធិបតេយ្យជាតិ ខ្សែបន្ទាត់ព្រំដែន និងការពាររាជរដ្ឋាភិបាល ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការដាក់ចេញនូវ នយោបាយ “ឈ្នះ ឈ្នះ”បានបានដឹកនាំស្តារ កសាង និងអភិវឌ្ឍប្រទេស ពីបាតដៃទទេ រហូតទទួលបាន សុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងមានការ​អភិវឌ្ឍលើគ្រប់វិស័យ។ បើគ្មាន នយោបាយ ឈ្នះ ឈ្នះ” និងការលះបង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រទេសជាតិ នឹងមិនមានសន្តិភាពពេញលេញដូចសព្វថ្ងៃឡើយ ។
លោកឃួង ស្រេង បន្តទៀតថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹង អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូល​នៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។
លោកបន្តថា កម្លាំងយោធិន (កងទ័ព) កម្លាំង នគរបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានតួនាទី ភារកិច្ចសំខាន់បំផុត ក្នុងកិច្ចការពារ “ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល បូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា” ។

ដើម្បីតបស្នងសងគុណបំណាច់បងប្អូនយោធិន នគរបាល និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបូជា អាយុជីវិត សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្រោមការផ្តួចផ្តើម របស់ សម្តេចតេជោ ហ៊ុន សែន និងក្រោមការចង្អុលបង្ហាញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ហាជីវភាពរស់នៅ និង សុខុមាលភាពរបស់បងប្អូនយោធិន និងក្រុមគ្រួសារ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ តាមរយៈការចូលរួម គាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ ដែលជាអង្គភាព ជួរក្រោយ គាំទ្រអង្គភាពជួរមុខ ដោយបានចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនីមួយៗ ក្នុងស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែក ស្របតាមទិសស្លោក “សមរភូមិក្រោយ ត្រូវជួយសមរភូមិមុខ” និង “សមរភូមិមុខការពារ សមរភូមិក្រោយអភិវឌ្ឍ” ។ ជាក់ស្តែង សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ យើងបានបង្កើត​អនុស្សារណៈស្តីពីការចងសម្ព័ន្ធ មេត្រីជាមួយអង្គភាពជួរមុខចំនួន ០២ គឺ (១) កងពលធំអន្តរាគមន៍លេខ ៣ ក្នុងខេត្តព្រះវិហារ និង (២) កងពលតូច អន្តរាគមន៍លេខ ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានបង្កលក្ខណៈ និងតម្រង់ទិសជូន រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរ-អង្គភាពជំនាញ និងវិស័យឯកជនក្នុងមូល​ដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះអនុស្សារណៈចង សម្ព័ន្ធមេត្រីភាពជាមួយបណ្តាអង្គភាពចំណុះថ្នាក់ក្រោម ដែលកាន់​តែកៀកជិតជីវភាពរស់នៅរបស់បងប្អូនកងទ័ព ចំនួន ៤ អង្គភាព បន្ថែមទៀត រួមមាន វរសេនាតូចលេខ៣៩១ វរសេនាតូចលេខ៣៩២ វរៈសេនាតូចលេខ៣៩៣ និងវរសេនា តូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ថែមទៀតផង។

តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ តែងតែបានចងភា្ជប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាងហោចណាស់ យើងបានរៀបចំព្រឹត្តិការណ៍ ២ ដងក្នុងមួយឆ្នាំ គឺ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកា​ឧបត្ថម្ភមួយចំនួន ជូន ដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាព រស់នៅបានមួយកម្រិត៕
អត្ថបទ៖​ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៣ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៣ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៨ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម